ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស ថាបទឈប់បាញ់គ្នា ជាមួយអ៊ីស្រាអែលបានកើតឡើង បន្ទាប់ពីការវាយប្រហារគ្រាប់រ៉ុក្កែត

ហ្គាហ្សា: កងកម្លាំងអាកាសអ៊ីស្រាអែល បានវាយលុកតំបន់នានា នៅហ្គាហ្សាស្ទ្រីដ កាលពីថ្ងៃច័ន្ទ នៅក្នុងការសងសឹក ចំពោះការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយដ៏កម្រមួយ ស្ថិតនៅក្បែរទីក្រុងតែលអាវីវ ខណ:ក្រុមហាម៉ាស និយាយថា បទឈប់បាញ់គ្នាមួយ ត្រូវបានកើតទ្បើង បន្ទាប់ពីការវាយប្រហារនេះ ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩។

ក្រុមហាម៉ាសដែលជាចលនាអ៊ីស្លាម គ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថា ភាគីអេហ្ស៊ីប បានជួយសម្របសម្រួលដល់បទឈប់បាញ់គ្នានេះ បន្ទាប់ពីការកើនឡើងនៃជម្លោះ ដែលទើបតែកើតមានរយ:ពេលពីរសប្តាហ៍ មុនការបោះឆ្នោតរបស់អ៊ីស្រាអែល នៅថ្ងៃទី៩ ខែមេសាខាងមុខ។

ដោយអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារដែនអាកាស ចំពេលដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជួបប្រធានាធិបតីអាមេរិក លោក ដូណា ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន៕

មតិយោបល់