ថៃៈអតីតនាយករដ្ឋមន្ត្រីត្រូវបានផ្តួលរំលំដោយរដ្ឋប្រហារ បាននិយាយនៅថ្ងៃចន្ទនេះថា ការទទួលជ័យជម្នះរបស់ក្រុមឧត្តមសេនីយ៍កំពុងកាន់អំណាចក្នុងការធ្វើប្រជាមតិ នឹងធ្វើឲ្យប្រទេសដើរថយក្រោយ ខណៈដែល ចលនាប្រជាធិបតេយ្យបានធ្លាក់ចុះបន្ទាប់ពីការបរាជ័យក្នុងការផ្តួលរំលំជាលើកដំបូងរបស់ខ្លួន មួយទសវត្សរ៍។នេះបើយោងតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។
ព្រះរាជាណាចក្របែងចែកអំណាចយ៉ាងជូរចត់មួយនេះ ត្រូវបានគ្រប់គ្រងដោយរបបយោធាអស់រយៈពេលពីរឆ្នាំចាប់តាំងពីរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា ត្រូវគេបញ្ឈប់ពីតំណែងដោយការធ្វើរដ្ឋប្រហារ។
សំឡេងឆ្នោតភាគច្រើនគាំទ្រធម្មនុញ្ញនេះ គឺជាការសាកល្បងលើកដំបូងនៃមតិសាធារណៈចាប់តាំងពីរដ្ឋប្រហារឆ្នាំ ២០១៤ ទោះបីការធ្វើយុទ្ធនាការ និងការពិភាក្សាដោយបើកចំហរ និងឯករាជ្យ ត្រូវបានបញ្ឈប់នៅមុនពេលការបោះឆ្នោតនេះក៏ដោយ។
ការបោះឆ្នោតនេះបាននូវផ្តល់នូវអំណាចស្របច្បាប់ដល់រដ្ឋាភិបាលយោធាមួយនេះដែលតែងតែនិយាយអួតថា មានតែខ្លួនម្នាក់ឯងគត់ ដែលអាចរក្សាស្ថិរភាពនយោបាយក្នុងប្រទេសថៃបន្ទាប់ពីចលាចលអស់មួយទសវត្សរ៍៕
មតិយោបល់