ព័ត៌មានអន្តរជាតិ

ព្យុះទីហ្វុងបណ្តាលឲ្យមានការខាតបង់ប្រាក់ ៣០០លានដុល្លារអាមេរិក នៅវៀតណាម

វៀតណាមៈ បើតាមក្រសួងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទរបស់វៀតណាម (MARD) នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ព្យុះទីហ្វុងដំបូងពីរ ដែលបានវាយប្រហារប្រទេសវៀតណាម ក្នុងឆ្នាំ ២០១៦នេះ បានបណ្តាលឲ្យមានការខាតបង់ជាទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៦។

ព្យុះទីហ្វុង ឈ្មោះ Mirinae និង Nida បានវាយប្រហារប្រទេសនេះ នៅចុងខែកក្កដា និងដើមខែសីហា បណ្ដាលឲ្យមនុស្ស ២០ នាក់ស្លាប់ និងបាត់ខ្លួន ខណៈដែល ៨២នាក់ផ្សេងទៀតរងរបួស នេះបើតាមទីភ្នាក់ ងាររដ្ឋរបស់វៀតណាម VNA បានចេញផ្សាយ។

ព្យុះទីហ្វុង Mirinae បង្កឲ្យផ្ទៃដីកសិកម្ម ២៥៦.០០០ ហិចតា ត្រូវទឹកជន់លិច និងរងផលប៉ះពាល់ នៅក្នុងតំបន់ជាច្រើន។

បង្គោលភ្លើងជាង ៣១.០០០ ត្រូវដួលរលំនៅទូទាំងតំបន់ បណ្ដាលគ្មានភ្លើងប្រើ។ ក្នុងនោះដែរ វិស័យអគ្គិសនី ត្រូវបានគេប៉ាន់ប្រមាណការខាតបង់ ជាទឹកប្រាក់ប្រហែល ១៧ លានដុល្លារសហរដ្ឋអាមេរិក៕

veitnam

មតិយោបល់