តួកគីៈ ទីភ្នាក់ងារ Anadolu របស់រដ្ឋ បានរាយការណ៍កាល ពីថ្ងៃចន្ទថា តួកគីបានដកបម្រាមរបស់ខ្លួននៅលើគេហទំព័រសារព័ត៌មានរុស្ស៊ី “Sputnik” ក្រោយពេលបានបិទអស់ច្រើនខែ។នេះបើយោងតាមសារព័ត៌មានស៊ីហួចុះផ្សាយនៅថ្ងៃ ១០ខែសីហា ឆ្នាំ ២០១៦។
រដ្ឋាភិបាលតួកគីបានបិទដំណើរការចូល(blocked Access)ទៅមើលគេហទំព័រ Sputnik នៅថ្ងៃទី ១៤ ខែមេសាដោយលើកឡើងពី «ការពិចារណាផ្លូវច្បាប់» ច្បាប់មួយទាក់ទងនឹងឧក្រិដ្ឋកម្ម ដែលចុះផ្សាយតាមរយៈគេហទំព័រមួយនេះ។
សូមជម្រាបថា គេហទំព័រមួយនេះមានឈ្មោះល្បីអំពីការចុះផ្សាយរឿងក្តីស៊ើបសង្កេតនៅក្នុងប្រទេសតួកគីដែលមានអ្នកគាំទ្រ និងចូលមើលច្រើ។
ឥឡូវនេះវាគ្មានបញ្ហាសម្រាប់ការចូលទៅមើលគេហទំព័រ Sputnik ទៀតទេ នៅតួកគី។
មតិយោបល់