អាមរិកៈ បេក្ខភាពប្រធានាធិបតី មកពីពីគណបក្សសាធារណៈអាមេរិក លោក Donald Trump នៅថ្ងៃពុធនេះ បានធ្វើដំណើរទស្សនកិច្ច ដើម្បីជួបប្រជុំជាមួយនឹងប្រធានាធិបតីម៉ិកស៊ិក លោក Enrique Peña Nieto ។ នេះបើយោងតាមរយៈ សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
លោក Peña Nieto កាលពីថ្ងៃសុក្រ បានអញ្ជើញបេក្ខភាពប្រធានាធិបីអាមេរិកទាំងពីរ គឺលោក Trump និងលោកស្រី ហ៊ីលឡារី គ្លីនតុន មកទស្សនកិច្ចប្រទេសម៉ិកស៊ិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ ការិយាល័យប្រធានាធិបតីម៉ិកស៊ិក បានប្រាប់ទៅទីភ្នាក់ងារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍ កាលពីយប់ថ្ងៃអង្គារ។
លោក Trump បានសម្រេចចិត្តចុងសប្តាហ៍នេះ ថានឹងទទួលយកការអញ្ជើញ ដោយបានបញ្ជាក់ពីដំណើរ ទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសម៉ិកសិកនៅក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ដែរថា កាលពីយប់ថ្ងៃអង្គារ លោក Trump និងជាប្រធានាធិបតីម៉ិកស៊ិក បានបញ្ជាក់ថា ពួកគេនឹងជួបគ្នាថ្ងៃពុធនេះ៕
មតិយោបល់