ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អាជ្ញាធរតួកគី ចាប់ឃុំខ្លួនអ្នកកាសែតអាមេរិក ពីបទលួចចូលដោយខុសច្បាប់

តួកគី: អភិបាលខេត្ត Hatay ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារ Anadolu បានប្រាប់ឲ្យដឹងថា ពលរដ្ឋរបស់សហរដ្ឋអាមេរិកម្នាក់ ត្រូវបានគេចាប់ឃុំខ្លួន​ពីបទព្យា​យាម​​លួច​ចូល​ទៅ​ក្នុងប្រទេសតួកគី ដោយខុសច្បាប់មកពីប្រទេសស៊ីរី។ នេះបើយោងតាមការចញផ្សាយ​ដោយសារព័ត៌មាន​ចិនស៊ិនហួ នៅថ្ងៃទី១០ សីហា ឆ្នាំ២០១៦។

លោកអភិបាលខេត្ត Ercan Topaca បានឱ្យដឹងថា អ្នកកាសែតអាមេរិកលោកស្រី Snell Lindsteyler ត្រូវបានឃុំខ្លួននៅស្រុក Altinozu Hatay ក្បែរព្រំដែនប្រទេសស៊ីរី ត្រូវបានគេយកទៅ​ឃុំឃាំងដោយសំអាងលើហេតុផលថា នាងបានឆ្លងកាត់ប្រទេសស៊ីរី មកកាន់ប្រទេសតួកគីដោយ​ខុស​ច្បាប់ ហើយបន្ទាប់មកបានព្យាយាមចូលក្នុងទឹកដីតួកគីម្តងទៀត។

លោកបាននិយាយថា ឧទ្ធម្ភាគចក្ររបស់សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញហោះនៅលើព្រំដែន ដើម្បីមកទទួូលយកអ្នកកាសែតរូបនេះ មុនពេលនាងត្រូវបានគេឃុំខ្លួនដោយអាជ្ញាធរតួកគី។

ទន្ទឹមនឹងនេះដែរ កាសែតប្រចាំថ្ងៃតួកគី Hurriyet Daily បានរាយការណ៍មកថា ភ្នាក់ងារស៊ើប​ការណ៍​ជា​ស្ត្រីមកពីសហរដ្ឋអាមេរិក ត្រូវបានគេជួយសង្គ្រោះដោយកងកម្លាំងប្រដាប់អាវុធតួកគី (TSK) បន្ទាប់ពីប្រតិបត្ដិការរយៈពេលពីរថ្ងៃនៅព្រំដែនស៊ីរីនិងតួកគី។

សូមបញ្ជាក់ថា ការវាយប្រហារតាមរយៈយន្តហោះនិងឧទ្ធម្ភាគចក្របានចូលរួមក្នុងប្រតិបត្ដិការ ដើម្បីជួយ​សង្គ្រោះភ្នាក់ងារដែលបានរងរបួសនៅក្នុងប្រទេសស៊ីរី៕

Turkey Governor Ercan Topaca

មតិយោបល់