អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិនៅថ្ងៃពុធនេះ បានឲ្យដឹងថា រហូតមកទល់ពេលនេះ ពួកសកម្មប្រយុទ្ធរាប់សិបនាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការយោធា ដោយកងកម្លាំងអាហ្វហ្គានីស្ថាន នៅតាមបណ្ដាលខេត្តនានា ក្នុងប្រទេសកាលពីថ្ងៃអង្គារ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។
ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួង បានបញ្ជាក់ឲ្យដឹងថា កងទ័ពជាតិអាហ្វហ្គានីស្ថាន បានសហការជាមួយប៉ូលិស និងបុគ្គលិកភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដើម្បីអនុវត្តប្រតិបត្ដិការយោធា នៅតំបន់ក្នុងខេត្តជាច្រើន ដែលបានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១២នាក់ និង ៥នាក់ទៀតរងរបួស ព្រមទាំងឃាត់ខ្លួនជនសង្ស័យ ប្រដាប់អាវុធចំនួន ៧នាក់៕
ក្នុងប្រតិបត្តិការនេះ កម្លាំងសន្តិសុខ បានរឹបអូសយកអាវុធ និងដោះមីនចេញចំនួន ៤គ្រាប់ ព្រមទាំងរឹបអូសយកម៉ូតូមួយគ្រឿង អំឡុងពេលនៃការវាយឆ្មក់ នៅខេត្តចំនួន ៣៤ ក្នុងប្រទេស នេះយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង បានឲ្យដឹងបន្ថែម៕
មតិយោបល់