ព័ត៌មានអន្តរជាតិ

វាយប្រហារនៅអាហ្វហ្គានីស្ថាន សម្លាប់ពួកសកម្មប្រយុទ្ធ IS ៣២នាក់

អាហ្វហ្គានីស្ថានៈ សេចក្តីថ្លែងការណ៍មួយ របស់អង្គភាព 201 Silab Corps នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រតិបត្ដិការជាបន្តប្រឆាំងនឹងរដ្ឋអ៊ិស្លាម (IS) ក្នុងរយៈពេល ២៤ ម៉ោង នៅក្នុងស្រុក Achin ក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់ពួកឧទ្ទាម ៣២ នាក់ និងរងរបួសរាប់សិប នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។

ភូមិជាច្រើនត្រូវបានរំដោះចេញពីពួកក្រុមឧទ្ទាម នៅអំឡុងពេលប្រតិបត្តិការ នេះបើតាមសេចក្តីថ្លែងការណ៍ បានអះអាង៕

Afghanistan

មតិយោបល់