ព័ត៌មានអន្តរជាតិ

ក្មេងស្រីសិស្សសាលានីហ្សេរីយ៉ាដែលបាត់ខ្លួន ត្រូវបានគេរកឃើញមកវិញ ជាមួយនឹងកូនប្រុសអាយុ ១០ខែ

ប៊ីប៊ីស៊ីៈ មន្រ្តីយោធាបាននិយាយថា ក្មេងស្រីសិស្សសាលាម្នាក់ ដែលត្រូវបានគេចាប់ជំរិតពីតំបន់ Chibok នៅក្នុងប្រទេស នីហ្សេរីយ៉ាកាលពីពេលកន្លងមកនោះ គឺត្រូវបានគេរកឃើញវិញហើយ ប៉ុន្តែនាងមានកូនប្រុសម្នាក់ដែលមានអាយុ ១០ខែ។

យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Sani Usman អ្នកនាំពាក្យរដ្ឋ Bornoថា ក្មេងស្រីសិស្សសាលាម្នាក់នោះ គឺត្រូវបានគេរកឃើញនៅតំបន់ Pulka នៅក្នុងរដ្ឋ Borno។

ពាក់ព័ន្ធនឹងវិលត្រឡប់នេះដែរ សេចក្តីប្រកាសកាលពីរយៈពេលជិតមួយខែមុន បន្ទាប់ពីក្មេងស្រី ២១នាក់ ត្រូវបានក្រុមឧទ្ទាមបូកូហារាំ ចាប់ជំរិត។ បញ្ហាចាប់ជំរិតនេះដែរ គឺមានក្មេងស្រីជាសិស្សសាលាចំនួនជាង ២៧០នាក់ ត្រូវបានចាប់ជំរិតពីតំបន់ ឦសាន ប្រទេស កាលពីខែមេសា ឆ្នាំ២០១៤ ដែលនេះក៏បានបង្កទៅជាកំហឹងដល់អន្តរជាតិផងដែរ។

លោក Usman បានបន្ថែមទៀតថា ក្មេងស្រីម្នាក់នេះ គឺត្រូវបានយោធារកឃើញ ពេលរត់គេចចេញពីមូលដ្ឋានរបស់ក្រុមឧទ្ទាម បូកូ ហារាំ នៅក្នុងព្រៃ សាំប៊ីសា៕

_90786155_boko-blur-afp

មតិយោបល់