ព័ត៌មានអន្តរជាតិ

ថ្នាក់ដឹកនាំមកពីគណបក្សធំជាងគេពីរ ជួបពិភាក្សាគ្នាតាមទូរទស្សន៍

ក្រូអាតៈ មេដឹកនាំជាច្រើននាក់មកពីគណបក្សធំជាងគេពីររបស់ប្រទេសក្រូអាត កាលពីថ្ងៃសុក្រ បានធ្វើការពិភាក្សាគ្នាមួយនៅតាមទូរទស្សន៍ ក្នុងយុទ្ធនាការមួយនៅមុនពេលការរៀបចំការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី ១១ ខែកញ្ញាខាងមុខ។នេះបើយោងតាមសារព័ត៌មានស៊ីហួចុះផ្សាយនៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ។

លោក Zoran Milanovic ប្រធានគណបក្សប្រឆាំងសង្គមប្រជាធិបតេយ្យក្រូអាត (SDP) និង លោក Andrej Plenkovic ដែលបានជ្រើសតាំងថ្មី ជាប្រធានសហភាពប្រជាធិបតេយ្យក្រូអាត (HDZ) បានពិភាក្សាលើបញ្ហានៃកំណើនសេដ្ឋកិច្ច ការងារ និងបំណុល។

លោក Milanovic អតីនាយករដ្ឋមន្ត្រី បាននិយាយថា ក្រូអាត ត្រូវការ រដ្ឋាភិបាលមានស្ថិរភាព និងទិសដៅសុវត្ថិភាព ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ លោកបានសន្យាថា ប្រសិនបើបក្សរបស់លោកបានឈ្នះឆ្នោត លោកនឹងមិនបង្កើតឲ្យមានការយកពន្ធអាករថ្មីទេ ហើយនឹងវិនិយោគបន្ថែមទៀតក្នុងវិស័យអប់រំដែលនឹងមានចំនួន ២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។

ចំណែក លោក Plenkovic បដិសេធគំនិតរបស់ លោក Milanovic អំពីបញ្ហាមិនយកពន្ធថ្មី ហើយនិយាយថា គាត់បានបង្កើនអត្រាពន្ធលើតម្លៃបន្ថែមដល់ទៅ ២៥ ភាគរយនៅពេលដែលគាត់នៅជានាយករដ្ឋមន្រ្តី។ លោកបានបន្ថែមទៀតថា បក្សលោក( HDZ )នឹងកាត់បន្ថយអត្រាការប្រាក់ ២៤ភាគរយនៅក្នុងឆ្នាំទីពីរនៃរដ្ឋាភិបាលថ្មី និងចុងបញ្ចប់នៃអាណត្តិដល់ ២៣ភាគរយ៕

 

123

មតិយោបល់