ព័ត៌មានអន្តរជាតិ

វៀតណាម កំពុងស្រាវជ្រាវរកមូលហេតុ ដែលនាំឲ្យងាប់ត្រី ដ៏ច្រើនសន្ធឹកសន្ធាប់

ហាណូយ:អាជ្ញាធររបស់ប្រទេសវៀតណាម បាន និងកំពុងធ្វើការស៊ើបអង្កេត រកមូលហេតុពិតប្រាកដ ដែលនាំឲ្យត្រីសមុទ្រងាប់ អណ្តែតមកទើលើឆ្នេរ ភាគកណ្តាលនៃប្រទេស យ៉ាងច្រើនរាប់មិនអស់ កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានសឹង្ហបុរី នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០១៦ នេះ។

ត្រីជាច្រើនប្រភេទ និងសត្វសមុទ្រដទៃទៀត បានងាប់ពាសពេញផ្ទៃសមុទ្រ ដោយយោងតាមការសន្និដ្ឋាន តំណាក់កាលដំបូង វាអាចបណ្តាលមកពីការបំពុលទឹកសមុទ្រ ដោយសារទង្វើរបស់មនុស្ស តែម្តង ប៉ុន្តែអាជ្ញាធរកំពុងតែ បន្តធ្វើការស្វែងរកភស្តុតាង ឲ្យបានជាក់លាក់ជាងនេះ។

មន្ត្រីវៀតណាម បានលើកឡើងថា ប្រទេសនេះ មិនដែលបានជួបប្រទះហេតុការណ៍បែបនេះឡើយ ដូច្នេះមានតែការស៊ើបអង្កេត ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ ទើបអាចដឹងពីមូលហេតុ និងឈានទៅរក ការចាត់វិធានការដោះស្រាយ ជាបន្ទាន់៕

photo_2016-04-21_22-02-23 photo_2016-04-21_22-02-26

មតិយោបល់