ព័ត៌មានជាតិ

ចោរ ១នាក់ ធ្វើសកម្មភាព ឆក់កាបូប ជនរងគ្រោះ បានសម្រេច

ភ្នំពេញ: នារីម្នាក់ ខណ:ជិះម៉ូតូចេញពីកម្មវិធីមិត្តភ័ក្តិ នៅកោះពេជ្រ ក៏ត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមកទន្ទឹមគ្នា ហើយធ្វើសកម្មភាព ឆក់កាបូប នារីរងគ្រោះ បានសម្រេច បណ្តាលឱ្យនារីរងគ្រោះ ដូលរងរបួស ហើយជនសង្ស័យ គេចខ្លួនទៅបាត់ ដោយសុវត្ថិភាព វេលាម៉ោង០៩ និង៣០នាទី យប់ថ្ងៃទី២១ មេសា ២០១៦ នេះ ស្ថិតនៅចំណុច គល់ស្ពានអាកាសស្ទឹងមានជ័យ ខាងត្បូង តាមបណ្ដោយផ្លូវលេខ២៧១ ក្នសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។

នារីរងគ្រោះឈ្មោះ គង់ គា អាយុ ២៦ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាននិយាយថា គាត់បានជិះម៉ូតូ ១គ្រឿង ម៉ាក ឆាលី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1C-3242 ចេញពីកម្មវិធីមិត្តភ័ក្តិ នៅកោះពេជ្រ បានធ្វើដំណើរ តាមបណ្តោយផ្លូវមុនីរ៉េត ខណ:មកដល់ ស្ពានអាកាសស្ទឹងមានជ័យ គាត់ក៏បត់ឆ្វេង ទៅផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូ ១គ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម មិនចាំស្លាកលេខ បានជិះមកទន្ទឹមម៉ូតូគាត់ បានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ បណ្តាលឱ្យគាត់ដូលម៉ូតូប្រាវនៅថ្នល់ ហើយភ្លាមនោះ ជនល្មើស ក៏ជិះម៉ូតូចេញទៅ បាត់ស្រមោលតែម្តង។ ជនរងគ្រោះបន្តទៀតថា នៅក្នុងកាបូបនោះ មានលុយចំនួន ១ម៉ឺនរៀល ទូរស័ព្ទ IPhone 6 plus មួយគ្រឿង និងរបស់របរមួយចំនួនទៀត។

ក្រោយពីកើតហេតុ នារីរងគ្រោះ ត្រូវបានអ្នកយកព័ត៌មាន ជូនទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទំនបទឹក តាមនិតិវិធីនៃផ្លូវច្បាប់ ក្រែងថ្ងៃណាមួយ សមត្ថកិច្ចរកឃើញ៕

photo_2016-04-22_01-21-12photo_2016-04-22_01-21-00 photo_2016-04-22_01-21-05 photo_2016-04-22_01-21-09 photo_2016-04-22_01-21-16

មតិយោបល់