អ៊ីរ៉ាក់ៈ ISIS បានបើករថយន្តបំផ្ទុះគ្រាប់បែកអត្តឃាត ឆ្ពោះចូលទៅទីតាំងកងទ័ពរដ្ឋាភិបាល ដែលជាតំបន់កាន់កាប់ ដោយកងកម្លាំងអ៊ីរ៉ាក់ដ៏រឹងមាំបំផុត ក្នុងទីក្រុង Mosul ។ នេះបើយោងាតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទីភ្នាក់ងារ 9News រាយការណ៍ថា សកម្មប្រយុទ្ធ ISIS មានការលំបាកជាខ្លាំង ក្នុងការវាយលុកចូលជុំវិញទីក្រុង Mosul ដែលការពារយ៉ាងតឹងរឹងដោយកម្លាំងរដ្ឋាភិបាល ដូច្នោះហើយពួកគេបានបែងចែកគ្នា វាយប្រហារនៅតាមជ្រលងភ្នំនានា និងកន្លែងផ្សេងៗទៀតនៅទីក្រុង។
សកម្មប្រយុទ្ធ ISIS បានផ្លាស់ប្តូរទីតាំងខ្លួន នៅជុំវិញទីក្រុង តាមរយៈផ្លូវរូងក្រោមដី និងការបើករថយន្តបំផ្ទុះ គ្រាប់បែកអត្តឃាត ចូលទៅតំបន់កងទ័ពអ៊ីរ៉ាក់ ដែលពួកគេត្រូវបានបាញ់ដោយកាំភ្លើង sniper និងកាំភ្លើងត្បាល់ធំពីពួកកងកម្លាំងផងដែរ៕
https://youtu.be/EWOVKpHpZvU
មតិយោបល់