ព័ត៌មានសេដ្ឋកិច្ច ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Air China មានកំណើនថេរ ទាំងអ្នកដំណើរ និង បញ្ញើទំនិញ

ចិនៈ ក្រុមហ៊ុន Air China បានឲ្យដឹងនៅថ្ងៃអង្គារថា ក្រុមហ៊ុន មានកំណើនថេរទាំងអ្នកដំណើរ និងបញ្ញើទំនិញក្នុងរយៈពេល ៧ខែដំបូងនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌ស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៦។

ក្រុមហ៊ុននេះបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅផ្សារភាគហ៊ុនក្រុងស៊ាងហៃថា ចំនួនអ្នកដំណើរ បានកើនឡើង៧.២ ភាគរយធៀបនឹងឆ្នាំមុន គឺកើនឡើង៥៥,៤លាន អំឡុងខែ កមរា ដល់ កក្កដា។
គ្រាន់តែនៅក្នុងកក្កដា ក្រុមហ៊ុនបានដឹកអ្នកដំណើរចំនួន៨,៥៤លាននាក់ គឺកើនឡើង ៦.៧ភាគរយធៀបនឹងឆ្នាំមុន។

ចំនែកចរាចរបញ្ញើទំនិញក៏បានកើនឡើងថេរផងដែរ គឺមានចំនួន ៩៧៧.២០០ តោនគិតជាបរិមាណសរុប អំឡុងពេល៧ខែដំបូង គឺកើនឡើង ៤,៤ភាគរយធៀបនឹងឆ្នាំមុន។កាលពីខែកក្កដា បញ្ញើទំនិញ បានកើនឡើង ៣.២ ភាគរយធៀបនឹងឆ្នាំមុន គឺកើន ១៤២.៥០០តោន។

ក្រុមហ៊ុនក៏បានបញ្ជាក់ដែរថា ខ្លួនបានដាក់ឲ្យប្រើប្រាស់យន្តហោះ ៤គ្រឿងទៀត នៅក្នុងខែកក្កដា ហើយដកយកយន្តហោះមួយគ្រឿងឈប់ឲ្យផ្តល់សេវាដឹកអ្នកដំណើរ៕

878784-Inside-China-Air-01245807502644_1245807502644_rAir_Chinaarticle-1318025-055270C10000044D-637_468x286

មតិយោបល់