ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថានដាក់សំណើទៅឥណ្ឌា លើកិច្ចព្រមព្រៀងឈប់ធ្វើតេសអាវុធនុយក្លេអ៊ែទ្វេភាគី

ប៉ាគីស្ថានៈ ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសប៉ាគីស្ថានបានដាក់សំណើទៅឥណ្ឌាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការឈប់ធ្វើតេស្ត អាវុធនុយក្លេអ៊ែរ។

សំណើរបស់ប៉ាគីស្ថានបានធ្វើឡើងចំពេលមានភាពតានតឹងជាមួយប្រទេសឥណ្ឌានៅលើការកើនឡើងនៃអំពើហិង្សានៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយឥណ្ឌា នាំឱ្យមានការចោទប្រកាន់អំពីការជ្រៀតជ្រែកនៅក្នុងកិច្ចការរបស់គ្នាទៅវិញទៅមក។

កាលពីថ្ងៃចន្ទប្រទេសប៉ាគីស្ថានបាននិយាយថាខ្លួនបានអញ្ជើញឥណ្ឌាជាផ្លូវការ សម្រាប់កិច្ចពិភាក្សាផ្តាច់មុខផ្តោតលើជម្លោះតំបន់កាស្មៀរដែលត្រូវបានគេមើលឃើញថា ជាឧបសគ្គចម្បងក្នុងការទំនាក់ទំនង។ ប្រទេសទាំងពីរបានវាយប្រយុទ្ធគ្នាចំនួនពីរលើក ក្នុងសង្គ្រាមបីដងនៃប្រទេសទាំងពីចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៧ ។

អ្នកនាំពាក្យ ក្រសួងការបទេស ប៉ាគ្គីស្ថានបានឲ្យដឹងថា « ជាថ្មីម្តងទៀត ផលប្រយោជដ៏ធំនៃសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជានៅក្នុងបរិបទសកល, ប្រទេសប៉ាគីស្ថានបង្ហាញពីលទ្ធភាព ដែលថា ប្រទេសទាំងពីរអាចនឹងពិចារណាលើកិច្ចព្រមព្រៀងទ្វេភាគី ដែលជាការឆ្លុះបញ្ចាំង ពីគោលនយោបាយក្នុងការលើកកម្ពស់ ការអត់ធ្មត់ និងការទទួលខុសត្រូវ នៅក្នុងតំបន់អាស៊ីខាងត្បូង និងការគាំទ្រម៉ុតមាំចំពោះគោលបំណងនៃសន្ធិសញ្ញាហាមឃាត់ការសាកល្បងដ៏ទូលំទូលាយ»។

លោកបន្តថា «កិច្ចព្រមព្រៀងឈប់ធ្វើតេស្តអាវុធនុយក្លេអ៊ែទ្វេភាគីនេះនឹងត្រូវព្រមព្រៀងគ្នាទៅវិញទៅមកភ្លាមៗ មិនចាំបាច់រងចាំ សន្ធិសញ្ញាស្តីពីបទឈប់ធ្វើតេស្តនុយក្លេអ៊ែ (CTBT) ចូលជាធរមាននៅក្នុងកម្រិតអន្ដរជាតិទេ» ៕

india-and-pakistan-flag

មតិយោបល់