ព័ត៌មានជាតិ ព័ត៌មានសេដ្ឋកិច្ច

ជាងកាត់ដេរមានភ័ព្វ ឈ្នះទឹកប្រាក់៣ម៉ឺនដុល្លារ ពីសែលកាត

ភ្នំពេញ: បុរសជាជាងកាត់ដេរម្នាក់ ជួបភ័ព្វសំណាងឈ្នះបាននូវទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ពីកម្មវីធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុនសែលកាត កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦កន្លងទៅ។ បុរសមានភ័ព្វរូបនេះ បានមកទទួលរង្វាន់ជាទឹកប្រាក់ដ៏សន្ទឹកសន្ធាប់នេះ កាលពីរសៀលថ្ងៃទី១៦ ខែសីហា នៅទីស្នាក់ការកណ្ដាលសែលកាត ស្ថិតនៅតាមបណ្ដោយផ្លូវព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ។

បុរសសម្បុរសណ្ដែកបាយ ជាជាងកាត់ដែរ មានវ័យ៣០ឆ្នាំ ឈ្មោះ ចាន់ សាវរិន បច្ចុប្បន្នស្នាក់នៅរាជធានីភ្នំពេញ ដែលមានស្រុកកំណើតនៅស្រុកលើកដែក ខេត្តកណ្ដាល បានសម្ដែងក្ដីរំភើបរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលនូវទឹកប្រាក់ដ៏ច្រើននារសៀលថ្ងៃទី១៦ ខែសីហាម្សិលមិញ។ លោក ចាន់ សាវរិន បញ្ជាក់ថា លោកពិតជារីករាយញញឹមដោយក្ដីរំភើបដែលស្ទើររកអ្វីមកបរិយាយបាន។ លោកថា ជាមួយទឹកប្រាក់ដ៏សន្ធឹកសន្ធាប់នេះ លោកនឹងយកទៅផ្គត់ផ្គង់ជីវភាពគ្រួសារ និងវិនិយោគបន្ថែមលើរបររកស៊ីផ្ទាល់ខ្លួន។

គួរជម្រាបថា កម្មវិធីឈ្នះលុយសុទ្ធ១ម៉ឺនដុល្លារ បានផ្ដល់ឱកាសដល់អតិថិជនសែលកាត ឈ្នះជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ ដោយអតិថិជនគ្រាន់តែទូរស័ព្ទ ឬផ្ញើសារ “10K” ទៅកាន់លេខ ៨៨៨៨ ដើម្បីទទួលបានលេខកូដសំណាងទាំង៦ខ្ទង់។ ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់សែលកាត https://www.facebook.com/CellcardFanPage/ ឬតាមកញ្ចក់ទូរទស្សន៍ MyTV នាវេលាម៉ោង៦ល្ងាច ជារៀងរាល់ថ្ងៃ ហើយសែលកាត នឹងទាក់ទងអ្នកឈ្នះតាមរយ: ០៧៧ ៩៩៩ ១៩៧៕

Cellcard_10K_16-08-16 (2)

Cellcard_10K_16-08-16 (3)

Cellcard_10K_16-08-16 (4)

Cellcard_10K_16-08-16 (4)_0001

មតិយោបល់