ព័ត៌មានសិល្បៈ និងកម្សាន្ត

សុគន្ធ និសា និង អេឡិច ចន្ត្រា ចំណាយពេល១២ថ្ងៃ នៅជប៉ុន

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៨ សីហានេះ តារាចម្រៀងសុគន្ធ និសា និងលោកអេឡិច ចន្ត្រា បានឡើងយន្តហោះទៅកាន់ ប្រទេសជប៉ុនហើយ ដោយគ្រោងសម្ដែងនៅទីនោះ រយៈពេល១២ថ្ងៃ។

យ៉ាងណាក៏ដោយនៅមិនទាន់ដឹងថា តើនាង និង អេឡិច ចន្ត្រា នឹង ត្រូវសម្ដែងប៉ុន្មាន លើកនៅលើទឹកដី ជប៉ុននៅឡើយទេ ដោយ លោកអេឡិច ចន្រ្តាគ្រាន់តែឆ្លើយជំនួសថា គឺអាស្រ័យទៅលើ ការសំណូមពរ ដែលបងប្អូនខ្មែរ រស់នៅទីនោះទទូចសុំ ក្នុងពេលដែលនាង និងលោកស្ថិតនៅជប៉ុន។

សុគន្ធ និសា មិនអាចសុំការបរិយាយាបានទេ ប៉ុន្តែលោកអេឡិច ចន្ត្រា បានអះអាងថានេះ ជាលើកទី១ដែលលោក និងនាងត្រូវបានសមាគមនខ្មែរ នៅក្នុងប្រទេសជប៉ុន ដាក់សំណើរយកទៅច្រៀង រហូតដល់១២ថ្ងៃ នៅលើទឹកដី ជប៉ុនរួមគ្នា។ លោករំពឹងយ៉ាងខ្លាំងថា ដំណើរចេញច្រៀង របស់ពួកខ្លួន នឹងទទួលជោគជ័យ ដោយសារតែនៅខាងជប៉ុន ក៏មានតារាចម្រៀងផ្សេងទៀត ចូលរួមនោះផង។

លោកថារយៈពេល១២ថ្ងៃ នៅលើទឹកដីជប៉ុន ក៏មានគម្រោងដើរ កម្សាន្តនៅគ្រប់ទិសទីផងដែរ បន្ថែមពីលើសកម្មភាព ចេញច្រៀងទាំងក្នុង Show ធំ និង Show តូចដែលរៀបចំដោយសមាគមខ្មែរ ជាអ្នកធានា សម្រាប់គម្រោងនេះ។ សុគន្ធ និសា ក៏ត្រូវបានប្រកាសថា នឹងយកបទនិពន្ធថ្មី របស់នាងយកទៅ ច្រៀងនៅទីនោះដែរ ដើម្បីឲ្យមានការដឹងឮថា នាងក៏មានបទ Original Song ផ្ទាល់ខ្លួន៕

photo_2016-08-18_12-52-34 photo_2016-08-18_12-52-35 photo_2016-08-18_12-52-37 photo_2016-08-18_12-52-39 photo_2016-08-18_12-52-40 photo_2016-08-18_12-52-42

មតិយោបល់