ឥណ្ឌាៈ ប្រធានគណបក្សប្រឆាំង “Congress Party ” សំខាន់របស់ប្រទេសឥណ្ឌា លោកស្រី Sonia Gandhi ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងរដ្ឋធានីសារជាថ្មីម្តងទៀត។នេះបើយោងតាមសារព័ត៌មានស៊ីនហួ ចុះផ្សាយនៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៦។
វេជ្ជបណ្ឌិតបានឱ្យដឹងកាលពីថ្ងៃសុក្រថា លោកស្រីវ័យ៦៩ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sir Ganga Ram Hospital ជាមន្ទីរពេទ្យឯកជនមួយឈានមុខគេនៅក្នុងទីក្រុងដេលី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ហើយលោកស្រីលោកស្រី នឹងនៅសម្រាកទីនោះពីរឬបីថ្ងៃដើម្បីធ្វើការព្យាបាល ។
គ្រួពេទ្យសូមមិនបញ្ចេញឈ្មោះម្នាក់បានឲ្យដឹងថា ” លោកស្រី Gandhi ត្រូវបានទទួលការព្យាបាលដោយចលនា និងស្តារនីតិសម្បទាក្នុងមន្ទីរពេទ្យ ហើយគ្រូពេទ្យជាច្រើនកំពុង តែតាមដានសភាពជំងឺដោយយកចិត្តទុកដាក់បំផុត។
សូមជម្រាបថា លោកស្រីបានចេញពីមន្ទីរពេទ្យកាលពីថ្ងៃអាទិត្យមុន ក្រោយពេលមានជំងឺក្រុនក្តៅ ខ្វះជាតិទឹក និងរងរបួសស្មា៕
មតិយោបល់