ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោកតាអាយុ៧៦ឆ្នាំម្នាក់ជិះកង់តាមផ្លូវ ត្រូវម៉ូតូបុករងរបួសធ្ងន់

ភ្នំពេញ: បុរសវ័យចំណាស់ម្នាក់ ខណ:កំពុងជិះកង់តាមផ្លូវជាតិលេខ១ ត្រូវបានម៉ូតូមួយគ្រឿងធ្វើដំណើរស្របទិសគ្នាបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ សន្លប់ស្ដូកស្ដឹង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១៩ សីហា នេះ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិរំចេក ឃុំជង្រុក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា បុរសវ័យចំណាស់ ដែលរងគ្រោះនេះ ត្រូវបានគេស្គាល់ឈ្មោះ ចាន់ ឆឹង អាយុ៧៦ឆ្នាំ ជាអ្នករស់នៅភូមិឃុំ ដែលបានរៀបរាប់ខាងលើនេះ។ ហើយមានម៉ូតូម៉ាកហុងដា C125 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1Q-5430 បើកមកពីក្រោយ បុកគាត់ រងរបួសធ្ងន់ធ្ងរ ហេតុការណ៏នេះគាត់បានធ្វើដំណើរ តាមដងផ្លូវជាតិ លេខ១ ពីកើតមកលិច លុះមកដល់ចំណុច កើតហេតុ បុរសដែលបើកម៉ូតូនោះបុកគាត់ បណ្ដាលឲ្យដួលច្រងាប់ច្រងិល សន្លប់ស្ដូកស្ដឹង ហើយត្រូវគេបញ្ជូនទៅ សង្គ្រោះនៅ មន្ទីរបង្អែកស្រុក៕

photo_2016-08-19_15-43-03

photo_2016-08-19_15-43-05

photo_2016-08-19_15-43-06

photo_2016-08-19_15-43-08

photo_2016-08-19_15-43-10

មតិយោបល់