ព័ត៌មានជាតិ

Update: សាកសពបុរសម្នាក់ហើមស្អុយ មានជាប់ច្រវ៉ាក់ជើង នៅក្បែរច្រាំងទន្លេ

ភ្នំពេញៈ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់មានសភាពហើមស្អុយរលួយ ហើយជើងទាំងពីរមានជាប់ច្រវ៉ាក់បានចាក់មេសោ២ជាន់ថែមទៀត ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចច្រាំងទន្លេសាបត្រើយខាងកើត ស្ថិតក្នុងក្រុម១ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា សាកសពបុរសខាងលើដែលអណ្តែតទឹកទន្លេនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយសាកសពបុរសនេះ មានស្លៀកពាក់អាវយឺតដៃខ្លីពណ៌លឿង ស្លាកខោខូវប៊យពណ៌ខ្មៅជើងខ្លី ដោយជើងទាំងពីរមានជាប់ច្រវ៉ាក់ ក្រោយមក កម្លាំងសតម្ថកិច្ចបានធ្វើកោសល្យវិច័យរួច បានបញ្ជាក់ថា សាកសពបុរសខាងលើស្លាប់ដោយសារតែចាប់ចងដាក់ច្រវ៉ាក់ ហើយវាយទម្លាក់ទន្លេ។

បច្ចុប្បន្នសាកសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅក្នុងវត្ត មង្គលស្ថាវ័ន្ន ហៅវត្តព្រែកតាគង់ ដើម្បីបុណ្យទៅតាមប្រពៃណី៕

https://youtu.be/6M_tqfx80j8

photo_2016-08-19_14-48-35photo_2016-08-19_14-48-36photo_2016-08-19_14-48-38photo_2016-08-19_14-48-40photo_2016-08-19_14-48-43photo_2016-08-19_14-48-44photo_2016-08-19_14-48-46photo_2016-08-19_14-48-48photo_2016-08-19_14-48-50photo_2016-08-19_14-48-52photo_2016-08-19_14-48-56

មតិយោបល់