ព័ត៌មានអន្តរជាតិ

អ្នកភូមិក្រីក្រធ្វើដំណើរជាយូរ ដើម្បីមកសម្ដែងការដឹងគុណនិងគោរពវិញ្ញាណក្ខន្ធស្ដេចថៃ

ថៃៈ អ្នកភូមិក្រីក្រ មានទឹកចិត្តស្មោះត្រង់ជាច្រើននាក់ មិនខ្លាចពីទុក្ខលំបាករបស់ខ្លួន ឬព្រួយបារម្ភអំពីថវិកាឡើយ ពួកសុខចិត្តចំណាយលើការធ្វើដំណើររបស់ពួកគេផ្ទាល់ខ្លួន ដោយមិនខ្លាចដាច់បាយ ព្រោះតែចង់ចូលរួមសម្ដែងការដឹងគុណនិង គោរពវិញ្ញាណក្ខន្ធស្ដេចថៃ ។

ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក្រុមអ្នកភូមិសុខចិត្ដធ្វើដំណើរជាយូរមក ដើម្បីមកកាន់ទីគោរពវិញ្ញាណក្ខន្ធ
អ្នកភូមិម្នាក់ឈ្មោះ Chui Kaewjanta អាយុ ៦៥ ឆ្នាំមកពីខេត្ត ឈៀងរ៉ៃ ភាគខាងជើងប្រទេសថៃ បានរៀបរាប់ទាំងទឹកភ្នែកថា: «ខ្ញុំមិនអាចសម្ងំនៅតែក្នុងផ្ទះទៀតទេ បេះដូងរបស់ខ្ញុំបានប្រាប់ឲ្យទៅទីក្រុងបាងកក បើទោះបីជាខ្ញុំគ្មានលុយ ហើយបានទៅខ្ចីប្រាក់ពីអ្នកជិតខាងរបស់ខ្ញុំ ព្រោះដោយសារតែខ្ញុំចង់មកទីនេះ ខ្ញុំនឹកព្រះមហាក្សត្ររបស់ខ្ញុំ»

នារីម្នាក់ទៀត មកជាមួយអ្នកភូមិក្រីក្រខាងលើសូមមិនបញ្ចេញឈ្មោះ មកពីខេត្ត ឈៀងរ៉ៃ ដូចគ្នា បានពោលទាំងទឹកភ្នែកទឹកថា: «ពួកខ្ញុំត្រូវបានដាំដុះ ឲ្យមានជីវិតនៅក្នុងទឹកដីនេះ ក៏ដោយសារព្រះចៅយូហួជាអ្នកដាំ និងថែទាំពួកយើង ហើយនៅក្នុងរដូវរងារ ខេត្តឈៀងរ៉ៃត្រជាក់ខ្លាំងណាស់ ទ្រង់បានផ្តល់ភួយដល់ពួកយើង »

សូមបញ្ជាក់បន្ថែមទៀតថា មានអ្នកភូមិជាច្រើនអ្នកណាស់ដែលសុខចិត្តដាច់បាយដាច់ទឹក ធ្វើដំណើរពីឆ្ងាយមកចូលរួមក្នុងកម្មពិធី សូត្រធម៌នមាសិកាឧទ្ទិសបុណ្យកុសលជូនវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ក្នុងនេះដែលមានសប្បុរសជនបានត្រៀមបាយ សម្ល និង ទឹកជូនបងប្អូនប្រជាជាតិដែលមកពីឆ្ងាយផងដែរ។

នេះដោយយោងតាមសារព័ត៌មាន nationmultimedia នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦ ៕

%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%97%e1%9e%bc%e1%9e%98%e1%9e%b7%e1%9e%90%e1%9f%83-1%e1%9e%a2%e1%9f%92%e1%9e%93%e1%9e%80%e1%9e%97%e1%9e%bc%e1%9e%98%e1%9e%b7%e1%9e%90%e1%9f%83-2

មតិយោបល់