តួកគីៈ របាយការណ៍ភ្នាក់ងារព័ត៌មាន Milliyet បានឲ្យដឹងថា ទាហានតួកគី ១១នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាពួកសកម្មប្រយុទ្ធឃើដ (PKK) នៅភាគខាងកើតខេត្តវ៉ាន់ និងភាគអាគ្នេយ៍ខេត្ត Mardin កាលពីថ្ងៃសុក្រ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦។
ទាហានបីនាក់ ត្រូវបានសម្លាប់នៅពេល ដែលយោធានៅក្នុងស្រុក Dargecit នៃទីក្រុង Mardin ត្រូវបានវាយប្រហារដោយពួកសកម្មប្រយុទ្ធ PKK កាលពីថ្ងៃសុក្រ និងអ្នកយាមភូមិបីនាក់ និងជនស៊ីវិលម្នាក់ ទៀតបានរងរបួស។
ក្នុងនោះទាហានតួកគី៨នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការប៉ះទង្គិចគ្នា ដែលនៅតែបន្តរវាងកងកម្លាំង សន្តិសុខ និងពួកសកម្មប្រយុទ្ធ PKK នៅភ្នំក្នុងខេត្តវ៉ាន់ភាគខាងកើតផងដែរ៕

មតិយោបល់