ព័ត៌មានអន្តរជាតិ

តម្រួតថៃ ចាប់បានការរត់ពន្ធគ្រាប់រំសេវសម្រាប់ធ្វើសង្គ្រាម នៅជិតព្រំដែនភូមា

ប្រទេសថៃៈ អាវុធគ្រាប់រំសេវ និងគ្រាប់បែកដៃជិត២០០គ្រាប់ ត្រូវបានសមត្ថកិច្ចថៃធ្វើការឡោមព័ទ្ធ ព្រមទាំងបានធ្វើការដក​ហូតយក​មករក្សាទុក នៅចំណុចតំបន់ចុងកាត់មាត់ញកមួយកន្លែង ខណៈដែលដឹងថាមានជនមិនស្គាល់មុខបាននាំយកគ្រាប់​រំសេវទាំងនេះ​ទៅលាក់ទុក​នៅ​ទី​នោះដើម្បីឆ្លងដែនទៅលក់ឲ្យប្រទេសភូមាដើម្បីធ្វើសឹកសង្គ្រាមជាមួយនឹងប្រទេសថៃវិញ ។

តាមការឲ្យដឹងពីក្រុមតម្រួតថៃបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះគឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅចំណុចផ្ទះ​របស់​ប្រជាពលរដ្ឋចំនួន៣ខ្នងដែលស្ថិតនៅក្នុងតំបន់ចុងកាត់មាត់ញកមួយកន្លែង ក្បែជើងភ្នំ ក្នុងភូមិ២ ឃុំម៉ែកុ ស្រុកម៉ែសត ខេត្តតាក ប្រទេសថៃ ជាប់នឹង​ខ្សែបន្ទាត់ព្រំដែនថៃ ភូមា ។

បន្ទាប់ពីទទួលបាននូវសេចក្តីរាយការណ៍យ៉ាងច្បាស់រួចមក កម្លាំងនៃអធិការដ្ឋានតម្រួតស្រុកម៉ែសត បានធ្វើការសហការជាមួយក្រុមយោធាផ្នែក​ប្រឆាំងបទល្មើសក្នុងខេត្តតាក បានចុះទៅកាន់ទីតាំងខាងលើដោយនៅពេលនោះដែរគឺគ្មានមនុស្សនៅម្នាក់ឡើយដោយគ្រាន់​តែសមត្ថកិច្ចបានប្រទះ​ឃើញមានរណ្តៅដីទើបនឹងជីកថ្មីៗ ដែលពួកគេបម្រុងនឹងកប់លាក់ទុកអាវុធនិងគ្រាប់រំសេវទាំងនេះជាបណ្តោះអាសន្នក្នុងការរត់ពន្ធទៅកាន់ប្រទេសភូមា ។

នៅក្បែមាត់រណ្តៅនោះដែរ សមត្ថកិច្ចបានពិនិត្យឃើញមានការ៉ុងជីមួយចំនួនដោយក្នុងនោះមានអាវុធខ្នាត២២មួយដើមរួមទាំងគ្រាប់ថ្មីៗ ក្រៅពីនេះក៏នៅ​មាន​គ្រាប់បែកដៃប្រភេទM៦៧ ចំនួនប្រមាណជាង១០០គ្រាប់ គ្រាប់បែកដៃប្រភេទ M៧៩ ចំនួន៥១គ្រាប់ សរុបគ្រាប់ទាំងអស់នេះមានចំនួន​ជិត២០​០​គ្រាប់ ព្រមទាំងសម្លៀកបំពាក់ប៉ារ៉ា សម្រាប់ដើរព្រៃមួយចំនួន។

នៅពេលនេះដែរ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីតាមរកមុខសញ្ញារត់ពន្ធអាវុធទាំងនេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រមទាំងអាចបង្ក​ឲ្យមានភាពចលាចលនៅក្នុងប្រទេសថៃផងដែរ ៕

%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%94%e1%9f%82%e1%9e%80-1%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%94%e1%9f%82%e1%9e%80-2%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%b6%e1%9e%94%e1%9f%8b%e1%9e%94%e1%9f%82%e1%9e%80-3

មតិយោបល់