ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់

កំពង់ចាម: សមត្ថកិច្ចនគរបាលស្រុកចម្ការលើ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរនូវសារធាតុញៀនខុសច្បាប់ ដកហូតបានថ្នាំញៀន៧កញ្ចប់ធំនិងតូច។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង២០នាទី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច​ភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនខាងលើនេះ មានឈ្មោះលាង សាវុធ ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សចំនួន៧កញ្ចប់ (ក្នុងនោះមាន៤កញ្ចប់ធំ និង០៣កញ្ចប់តូច) ,ប្រាក់ដុល្លារចំនួន២៣៥ដុល្លារ, ប្រាក់រៀលចំនួន ១,០០០,០០០ រៀល និងទូរស័ព្ទដៃ (ចុចពិល)ចំនួន០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកចម្ការលើដើម្បីសាកសួរ និងកសាង​សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពងចាមចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់