ចិន: ក្រុមអាជ្ញាធរបាននិយាយឲ្យដឹងនៅថ្ងៃសុក្រនេះថា ភ្ញៀវទេសចរចំនួន ១១នាក់ បានវង្វេងផ្លូវនៅក្នុងព្រៃមួយនៅខេត្ត Hubei ភាគកណ្តាលប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦នេះ។
ក្រុមពន្លត់អគ្គិភ័យនៅហួប៉ីដែលត្រូវបានស្វែងរកពួកគេបានឱ្យដឹងថា ភ្ញៀវទេសចរទាំងនោះ គឺជាអ្នកថតរូបមកពីខេត្ត Zhejiang ភាគខាងកើត របស់ប្រទេសចិន បានបាត់ការទាក់ទងនៅម៉ោង ៨និង២០នាទី ល្ងាចកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងតំបន់ដែលគ្មានមនុស្សរស់នៅ នៅក្នុងស្រុក Shennongjia Forest ដែលជាកន្លែងសំបូរព្រៃឈើក្រាស់។
អ្នកសង្គ្រោះម្នាក់បាននិយាយថា ទីតាំងដែលបានស្គាល់ចុងក្រោយរបស់ពួកគេគឺនៅលើជម្រាលភ្នំតម្រង់និងភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យកិច្ចខិតខំប្រឹង ប្រែងជួយសង្គ្រោះមានការលំបាកខ្លាំងណាស់៕
មតិយោបល់