ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តើមានអ្វីនឹងកើតឡើងប្រសិនបើលោកស្រី Hillary Clinton ឈ្នះការបោះឆ្នោតនៅអាមេរិក?

អាមេរិកៈ តាមរយៈការតស៊ូមតិ និងយុទ្ធនាការឃោសនាបោះឆ្នោតឥតឈប់ឈរ រហូតមកទល់ពេលនេះ សន្ទុះប្រជាប្រិយភាពរបស់លោកស្រី Hillary Clinton នៅតែខ្លាំង បើទោះបីជាសម្លេងនៃការគ្រាំទ្រ ហាក់មានការធ្លាក់ចុះជាងមុន ដោយសារបញ្ហាពាក់ព័ន្ធនឹងរឿងអាស្រូវអ៊ីម៉ែល របស់លោកស្រីក៏ដោយ។ នេះបើយោងតាមរយៈ សារព័ត៌មាន express ចេញផ្សាយនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Thomas Scotto សាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យនៃរដ្ឋាភិបាល Strathclyde បានរៀបរាប់អំពីបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យថា សុទ្ធសឹងតែជាបុគ្គល អាចជួយជម្រុញកំណើនសេដ្ឋកិច្ច។

ប៉ុន្តែលោកសាស្ត្រាចារ្យ Scotto បាននិយាយថា « នាង ( Hillary Clinton ) នឹងទ្បើងកាន់តំណែងជាប្រធានាធិបតីអាមេរិក តែអាចជាបេក្ខភាពម្នាក់ មិនទទួលបានសម្លេងគ្រាំទ្រខ្លាំង នៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសនោះទេ»។

«សំណួរគឺថា តើនាងអាចនឹងជួយជម្រុយសេដ្ឋកិច្ចក្នុងប្រទេសឲ្យរីកចម្រើន ឬនៅតែបន្តឲ្យមានការវាយប្រហារកើតទ្បើង?។

«វាមានសំណួរជាច្រើន ដែលជាការវាយប្រហារលើនាង ដែលនៅពេលនេះ ដែលខាងគណបក្សសាធារណរដ្ឋកំពុងបន្តការរិះគន់»។

ខណៈនេះ រឿងអាស្រូវអ៊ីម៉ែលរបស់លោកស្រី Clinton កំពុងក្លាយជាប្រធានបទយ៉ាងក្ដៅគគុក ដែលធ្វើឲ្យមានការធ្លាក់ចុះសម្លេងគ្រាំទ្រ និងកាន់តែស៊ីជម្រៅខ្លាំងទ្បើង បន្ទាប់ពី FBI បានរកឃើញបន្ថែមទៀតនៃអ៊ីម៉ែលរបស់លោស្រី ហើយមកទល់ពេលនេះ FBI កំពុងពិនិត្យមើលវា។

លោក Donald Trump បានប្រកាសថា «ប្រសិនបើលោកស្រី Clinton ឈ្នះឆ្នោតនិងធ្វើឲ្យកើតមានវិបត្តិរដ្ឋធម្មនុញ្ញ ក្នុងប្រទេស៕

epa-clin-728115

មតិយោបល់