ភ្នំពេញៈ កូនប្រុសច្បង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហ៊ុន ម៉ាណែត បានវិលមកដល់មាតុប្រទេសវិញហើយ នៅវេលាម៉ោង៩និង២៥នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះ ក្រោយបញ្ចប់បេសកកម្មប្រកប ដោយជោគជ័យ ពីប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់។
លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ បានអញ្ជើញដល់ប្រទេសកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏មានការរៀបចំធ្វើសន្និសិទសារព័ត៌មាន ស្តីពីដំណើរបេសកកម្ម នៅក្នុងប្រទេសអូស្ត្រាលី និងប្រទេសណូវែលហ្សេឡង់ផងដែរ។
នៅក្នុងបេសកម្មរយៈពេល១៣ថ្ងៃនៅលើទឹកដី អូស្ត្រាលី និងណូវែលហ្សេឡង់ លោក ហ៊ុន ម៉ាណែត ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនខ្មែរនៅទីនោះ រួមទាំងទទួលស្វាគមន៍ពីសមាជិកសភានៅប្រទេសទាំងនោះផងដែរ ទោះបីមានមនុស្សមួយចំនួនតូចបានធ្វើបាតុកម្មប្រឆាំងក៏ដោយ៕
មតិយោបល់