អាមេរិក: ក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានប្រកាសថា ក្រដាសប្រាក់ ២០ដុល្លារអាមេរិក ដែលមានរូបលោកប្រធានាធិបតី Andrew Jackson នៅខាងមុខ នឹងមានរូបលោកស្រី Harriet Tubman ក្នុងពេលឆាប់ៗនេះ។ លោកស្រី បានឧទ្ទិសជីវិតរបស់លោកស្រី ក្នុងការតស៊ូ ដើម្បីសេរីភាព។
ដោយបានកើតជាទាសករ លោកស្រី នៅពេលក្រោយ មកបានក្លាយជាអ្នកតស៊ូ ដើម្បីលុបបំបាត់ទាសភាព ហើយបានជួយអ្នកដទៃ ឱ្យគេចចេញទៅរកសេរីភាព នៅចុងទសវត្សទី ១៨០០។ លោកស្រី គឺជាស្រ្តីទី១ ដែលមានរូប នៅលើរូបប៉ិយប័ណ្ណរបស់សហរដ្ឋអាមេរិក គិតតាំងពីចុងសតវត្សទី ១៩មក។ រូបលោកប្រធានាធិបតី Jackson និងរូបសេតវិមាន នឹងស្ថិតនៅផ្នែកខាងក្រោយ នៃក្រដាសប្រាក់ ២០ដុល្លារថ្មីហ្នឹង។ នឹងមានការផ្លាស់ប្តូរផងដែរលើក្រដាសប្រាក់ ៥ដុល្លារ និង ១០ដុល្លារ ដែលជាផ្នែកមួយ នៃគម្រោងធ្វើឱ្យអត្ថន័យ នៃលទ្ធិប្រជាធិបតេយ្យ ភាពចម្រុះ និងសមភាព ត្រូវបានបង្ហាញបានកាន់តែល្អ នៅលើរូបប៉ិយប័ណ្ណរបស់សហរដ្ឋអាមេរិក។
តើការផ្លាស់ប្តូរទាំងនេះមានអ្វីខ្លះ? សូមស្វែងយល់បន្ថែម ដោយចូលមើលក្នុងគេហទំព័រ https://modernmoney.treasury.gov/
មតិយោបល់