នាយករដ្ឋមន្រ្តីសិង្ហបុរី ចូលគោរពវិញ្ញាណក្ខន្ធស្ដេចថៃ

ថៃៈ នាយករដ្ឋមន្រ្តីប្រទេសសិង្ហបុរីលោក Lee Hsien នៅសុក្រនេះ បានចូលរូមគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ Bhumibol Adulyadej នៅ Grand Palace ក្នុុងទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

បើយោងតាមក្រសួងការបរទេស បាននិយាយថា លោក Lee Hsien បានចូលទៅគោរពវិញ្ញាក្ខន្ធស្ដេចថៃ នៅប្រាសាទ Dusit Malaha Prasat Throne Hall។

គួរបញ្ជាក់ដែរថា ដោយពុំមានពេលគ្រប់គ្រាន់ លោក lee មិនបានជួបសម្ដែងការគួរសមជាមួយនាយរដ្ឋមន្ត្រីថៃលោក Prayut Chan Ocha ទ្បើយ៕

Mr Lee

មតិយោបល់