ព័ត៌មានអន្តរជាតិ

អេស្ប៉ាញ ដកតំណែងរដ្ឋាភិបាលកាតាឡាន បន្ទាប់ពីការប្រកាសឯករាជ្យ

អេស្ប៉ាញៈ កាន់តែក្ដៅគគុក ខណៈរដ្ឋាភិបាលក្រុងម៉ាឌ្រីដ បានដណ្ដើមយកតំណែងពីប្រធានាធិបតីតំបន់ Catalonia រួមទាំងបានច្រានចោលសភារបស់តំបន់មួយនេះ បន្ទាប់ពីការប្រកាសថាខ្លួនជាប្រទេសឯករាជ្យមួយ។ នេះបើយោងតាមរយៈសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧។

នាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Mariano Rajoy បាននិយាយតាមរយៈការផ្សាយទូរទស្សន៍មួយថា ការបោះឆ្នោតថ្មីមួយ នឹងត្រូវធ្វើឡើងនៅតំបន់ Catalonia នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ។

ដោយលោកបានបញ្ជាក់ថា ក្រៅតែពីការដកហូតអំណាចស្វយ័តពីលោកប្រធានាធិបតី Carles Puigdemont នោះ លោកក៏បានបណ្តេញប្រធានស្នងការប៉ូលិសផងដែរ ជាមួយនឹងការលើកទ្បើងថា រដ្ឋាភិបាលកណ្តាល នឹងគ្រប់គ្រងរដ្ឋបាលកាតាឡាន។

ពាក់ព័ន្ធនឹងបញ្ហានេះ សភាកាតាឡានបានបង្ហាញពីភាពមុតមាំ ប្រឆាំងទៅនឹងរដ្ឋាភិបាលក្រុងម៉ាឌ្រីដ ដោយបានបោះឆ្នោតកាលពីរសៀល ដើម្បីធ្វើសេចក្តីប្រកាសឯករាជ្យភាពរបស់ខ្លួន ដោយឯកតោភាគីផងដែរ៕

មតិយោបល់