ទីក្រុងអ៊ីរ៉ាក់ កំពុងស្ថិតនៅក្រោមការវាយប្រហាររបស់ពួកភេវរករ

អ៊ីរ៉ាក់ៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ពួកសកម្មប្រយុទ្ធប្រដាប់អាវុធ កំពុងបើកការវាយប្រហារមួយ នៅតំបន់បរិវេណប៉ូលិស ក្នុងទីក្រុង Kirkuk របស់ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន theguardian ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦។

បើតាមសាក្សីឃើញហេតុការណ៍ ដោយផ្ទាល់បាននិយាយថា មានករណីការផ្ទុះអាវុធជាច្រើនគ្រាប់ នៅក្នុងទីក្រុង អំទ្បុងពេលនៃការវាយប្រហារ នៅថ្ងៃសុក្រនេះ៕

តាមរបាយការណ៍ មកទល់ពេលនេះ​ មនុស្ស ១៦ នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍នេះ។

ការវាយប្រហារនេះ បានធ្វើទ្បើងខណៈដែលរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំងឃើដ បានប្រតិបត្តិការបោកសម្អាត ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅទីក្រុង Mosul ៕

iraqi-city-of-kirkuk-under-attack-by-militants-reports

មតិយោបល់