ថៃៈ សិល្បករ កីឡាករល្បីៗ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ បាននាំគ្នាចូលរួមច្រៀងចម្រៀងភ្លេងជាតិ នៅខាងមុខ Grand Palace ក្នុងទីក្រុងបាងកក ប្រទេសថៃ ដើម្បីជាការកាន់ទុក្ខ ថ្វាយដល់ព្រះសពព្រះមហាក្សត្រថៃ Bhumibol Adulyadej ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦។
អំទ្បុងពេលនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong ចូលគោរពវិញ្ញាណក្ខន្ធស្ដេចថៃ កាលពីម្សិលមិញ មានហ្វូងមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា ដើម្បីចូលរួមច្រៀងចម្រៀងភ្លេងជាតិ ថ្វាយព្រះសពព្រះមហាក្សត្រ នៅទីលាន Sanam Luang នៃប្រាសាទ Dusit Maha Prasat Throne Hall ខាងមុខ Grand Palace ៕
មតិយោបល់