ប៊ីប៊ីស៊ីៈ កងកម្លាំងក្នុងប្រទេស កូឡុំប៊ី បានចេញប្រតិបត្តិការដ៏ធំមួយបង្ក្រាបទៅលើទីតាំងផលិតគ្រឿងញៀនប្រភេទ កូកាអ៊ីនចំនួន ១០៤ទីតាំង ដែលស្ថិតក្នុងព្រៃនៅភាគអាគ្នេយ៍ប្រទេស។
យោងតាមសារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីប៉ូលិសកូឡុំប៊ីថា ការចុះបង្រ្កាបនេះ ជាផ្នែកមួយយុទ្ធសាស្រ្តថ្មី នៃគោលដៅបង្រ្កាបអ្នកផលិត និងជួញដូរគ្រឿងញៀន ជាជាងទៅបង្ក្រាបកសិករក្រីក្រ ដែលជាអ្នកដាំដំណាំកូកាអ៊ីន។
ការបង្ក្រាបនេះ បានធ្វើឡើងនៅទីតាំងរបស់ក្រុមឧទ្ទាម Farc ដែលបានបើកចំរាញ់យកសារធាតុកូកាអ៊ីននេះ ចំណែកមេដឹកនាំក្រុមឧទ្ទាមវិញ បានឆ្លើយបដិសេធថា មិនបានជាប់ទាក់ទងក្នុងជំនួញថ្នាំញៀននេះឡើយ។
ប៉ូលិសកូឡុំប៊ី និយាយថា ទីតាំងផលិតថ្នាំញៀននេះ គឺអាចផលិតគ្រឿងញៀនបានរហូតដល់ ១០០តោនឯណោះ ក្នុងមួយឆ្នាំ៕












មតិយោបល់