ព័ត៌មានសេដ្ឋកិច្ច

ម៉ាឡេស៊ី គ្រោងទិញអង្ករ ១លានតោនពីប្រទេសកម្ពុជា នៅចុងឆ្នាំ ២០១៦នេះ

ម៉ាឡេស៊ី បានបង្ហាញពីបំណងទិញអង្ករពីកម្ពុជា រហូតដល់ ១លានតោន នៅចុងឆ្នាំ ២០១៦នេះ ឬដើមឆ្នាំ ២០១៧ ដែលនេះជាចំនួនបញ្ជាទិញច្រើនបំផុត ដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការឲ្យដឹងកាលពីពេលថ្មីៗនេះ ពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការបញ្ជាទិញនេះ ក៏ដោយសារតែអង្ករកម្ពុជា ជាអង្ករល្អ មានគុណភាពខ្ពស់ ស្របតាមកម្រិតស្តង់ដារអន្តជាតិ ហើយនេះជាមោទនភាពមួយ ដែលកម្ពុជាទទួលបាន។

កម្ពុជា អាចផលិតស្រូវបានលើសពី ៤លាន៦សែនតោន បើគិតជាអង្ករប្រហែលជាង ៣លានតោន ដែលធ្វើឲ្យកម្ពុជា អាចផ្គត់ផ្គង់អង្ករឲ្យប្រទេសម៉ាឡេស៊ី តាមការគ្រោងទុក ខណៈប្រទេសម៉ាឡេស៊ី បានក្លាយជាប្រទេសទីមួយក្នុងតំបន់ ដែលបញ្ជាទិញអង្ករច្រើនជាងគេ ពីប្រទេសកម្ពុជា។

គួរបញ្ជាក់ដែរថា ត្រឹម ៩ខែ ឆ្នាំ ២០១៦នេះ កម្ពុជា បាននាំចេញអង្ករប្រមាណជា ៣៦ម៉ឺនតោន ទៅកាន់ទីផ្សារបរទេស ដែលធ្លាក់ចុះប្រមាណ ២ភាគរយបើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន៕

13419173_10204950735203222_3815114093198818331_n

មតិយោបល់