ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនថាមពល NOV របស់អាមេរិក សម្រេចកាត់បន្ថយបុគ្គលិករាប់ពាន់នាក់ ដោយសារការខាតបង់

អាមេរិក:ក្រុមហ៊ុនថាមពលជាតិ NOV របស់សហរដ្ឋអាមេរិកបានសម្រេច កាត់បន្ថយបុគ្គលិក ជាង ៦,០០០នាក់ នៅក្នុងត្រីមាសដំបូងនៃឆ្នាំ ២០១៦ នេះ ក៏ព្រោះតែទទួលរងការខាតបង់ ដោយសារតែតម្លៃប្រេងចុះថោកហួសប្រមាណ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០១៦។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហួស្តុន រដ្ឋតិចសាស់ ខាងលើនេះ ក៏គ្រោងនឹងធ្វើការបិទ រោងចក្រចំនួន ២០០ កន្លែងផងដែរនៅពេលខាងមុខ។ បច្ចុប្បន្នក្រុមហ៊ុនយក្សរបស់អាមេរិកនេះ មានសាខានៅជាង ១,២០០ទីតាំងទូទាំងសកលលោក ក៏ប៉ុន្តែដោយសារតែត្រីមាសដំបូងឆ្នាំ ២០១៦នេះ ការខាតបង់ដោយសារតម្លៃប្រេងធ្លាក់ចុះ មានរហូតដល់ ២១លានដុល្លារនោះ ទើបតម្រូវឲ្យក្រុមហ៊ុនកណ្តាល បង្ខំចិត្តកាត់បន្ថយបុគ្គលិក និង បិទរោងចក្រមួយចំនួន។

គួរបញ្ជាក់ថាតម្លៃប្រេង បានធ្លាក់ចុះរហូតដល់ទៅ ៥៥ភាគរយឯណោះ បើប្រៀបធៀបនឹង រយ:ពេលដូចគ្នាកាលពីឆ្នាំមុន។ មិនត្រឹមតែសហរដ្ឋអាមេរិកទេដែលធ្វើដូច្នេះ សូម្បីតែ បណ្តាប្រទេសពឹងផ្អែកលើវិស័យប្រេង មួយចំនួនលើសកលលោក ក៏បានចាត់វិធានការដូចគ្នានេះដែរ។ សម្រាប់រដ្ឋតិចសាស់ ដែលជាអ្នក ផលិតប្រេងឆៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ៣១ភាគរយនោះ បានកាត់បន្ថយកម្មករបម្រើការងារលើ វិស័យនេះប្រមាណ ៧២,០០០នាក់រួចទៅហើយ កាលពីឆ្នាំ២០១៥៕

photo_2016-04-29_16-16-38 photo_2016-04-29_16-16-51

មតិយោបល់