មេបញ្ជាការយោធាហ្វីលីពីន មានប្រសាសន៍អាទិត្យនេះថា កងទ័ពហ្វីលីពីនត្រៀមខ្លួនរួចជាស្រេច ដើម្បីគោរពតាមបទបញ្ជាលោកប្រធានាធិបតី Rodrigo Duterteក្នុងការវាយកម្ទេចក្រុមទីភ្នាក់ងារជួញដូរថ្នាំញៀនធំៗនៅក្នុងប្រទេស។
នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Duterte បានមានប្រសាសន៍ថា នគរបាលជាតិបានបើកយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលបានសម្លាប់ ក្រុមជួញដូរថ្នាំញៀនជាង ៧,៧០០នាក់ ក្នុងរយៈពេល៧ខែ ដូច្នោះហើយលោកចង់ប្តូរយុទ្ធសាស្រ្តថ្មី ដោយបញ្ជាឲ្យយោធាដើរតួនាទីបង្ក្រាបមេថ្នាំញៀនធំៗម្តង។
មេបញ្ជាការយោធាបានឲ្យដឹងថា យោធាប្រមាណ ៥,០០០នាក់ អាចជាភ្នាក់ងារជួរមុខ ក្នុងការវាយកម្ទេចក្រុមថ្នាំញៀនធំៗ ក្នុងប្រទេស ហ្វីលីពីន។
សូមជម្រាបថា ការប្រកាសបែបនេះបន្ទាប់ពីមន្ត្រីនគរបាលជាតិ បានសម្លាប់អ្នកជំនួញជនជាតិកូរ៉េខាងត្បូង នៅទីស្នាក់ការកណ្តាលរបស់ប៉ូលិសជាតិទោះបីជាមិនភស្តុតាងច្បាស់លាស់ ដែលជាហេតុធ្វើរដ្ឋាភិបាលហ្វីលីពីន អាម៉ាសមុខជាខ្លាំង៕
មតិយោបល់