(គែរ)៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងមានមនុស្សជិះនៅលើនោះ ៨០នាក់ ត្រូវបានក្រុមចោរមិន ស្គាល់អត្តសញ្ញាណប្លន់ រួចបញ្ជាឲ្យចុះចតនៅសាធារណរដ្ឋសាយព្រឺស នៃតំបន់អឺរ៉ុប ដែលស្ថិតនៅ ភាគខាងជើងនៃប្រទេសអេហ្ស៊ឺប ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ។ នេះបើតាមការផ្សាយរបស់ស៊ិនហួ នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦។
តាមភ្នាក់ងារអាកាសចរណ៍អេហ្ស៊ីប ដែលតាមដានសំឡេងលើយន្តហោះនោះបានឲ្យដឹងថា ចោរទាំងនោះ បានបញ្ជាឲ្យយន្តហោះធ្វើដំណើរតាមគោលដៅរបស់ពួកគេ ហើយក៏មានការគម្រាម ពីការដាក់បង្កៃគ្រាប់បែកផងដែរ នៅលើយន្តហោះប្រភេទ Airbus 320 នោះ។
ព័ត៌មានលម្អិត នឹងមានការផ្សាយបន្តនៅពេលខាងមុខនេះទៀត៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់