បរទេសៈ បើតាមសារព័ត៌មានអាម៉េរិក បានផ្សាយនៅថ្ងៃអង្គារថា ក្រុមហ៊ុនអាកាសចរណ៍ Air Koryo របស់កូរ៉េខាងជើង អាចកំណត់ប្រតិបត្តិការហោះហើររបស់ខ្លួនបាននោះ គឺមានតែនៅក្នុងប្រទេសចិន និងប្រទេស រុស្ស៊ីប៉ុណ្ណោះ ខណៈដែលប្រទេសជាច្រើនទៀត បានយល់ស្របចំពោះទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលបានដាក់លើប្រទេសកូរ៉េខាងជើង។
យោងតាមសារព័ត៌មាន koreatimes ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមវិទ្យុផ្សាយសំឡេងសហរដ្ឋអាម៉េរិក (VOA)ថា ក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់កូរ៉េខាងជើង បានហោះទៅកាន់ប្រទេស គុយវ៉ែត តាមទីក្រុង Urumqi ភាគខាងលិចចិន កាលពីខែសីហាកន្លងទៅ ប៉ុន្តែត្រូវបានអាជ្ញាធរគុយវ៉ែត រារាំងមិនឲ្យចុះចត និងបានបង្ខំឲ្យបញ្ចប់ការហោះហើររវាងរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង និង ប្រទេស គុយវ៉ែត។
ពាក់ព័ន្ធការហាមឃាត់នេះដែរ កាលពីលើកមុន រដ្ឋាភិបាលប៉ាគីស្ថាន បានប្រាប់ VOA កាលពីខែកក្កដាថា ខ្លួន (ប៉ាគីស្ថាន) នឹងមិនអនុញ្ញាតឲ្យអាកាសចរណ៍ Air Koryo របស់កូរ៉េខាងជើង ហោះហើរចូលប្រទេសខ្លួនឡើយ៕

មតិយោបល់