ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ បានប្រារព្វពិធីបើកនៅរសៀលថ្ងៃទី២៥តុលា នៅមជ្ឈមណ្ឌល សន្និសីទជាតិ ទីក្រុងហាណូយ

ភ្នំពេញៈ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសក្នុងតំបន់មេគង្គទាំង៥ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ារ វៀតណាម និងថៃ បានជួបជុំគ្នាដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើ ប្រធានបទ ការស្វែងរកថាមភាពសំយោគ ថ្នាក់ដឹកនាំតំបន់ចែករំលែកនូវចក្ខុវិស័យសម្រាប់តំបន់មេគង្គ។
លោក Justin Wood សមាជិកគណៈកម្មាធិការប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក មានប្រសាសន៍ថា នេះគឺជាលើកទី១ ដែលវេទិកាសេដ្ឋកិច្ចពិភពលោក បានរៀបចំកិច្ចប្រជុំស្តីពីតំប់មេគង្គ។ វេទិកានេះនិងពិនិត្យមើល លើទិដ្ឋភាពរួមនៃតំបន់មេគង្គពិសេសសក្តានុពលដែលតំបន់នេះមាន។

ជាមួយគ្នានេះវេទិកានេះក៏ចង់ពិនិត្យមើលផង ដែរ ពីបញ្ហាប្រឈមនិងចំណុចជាឧបសគ្គនានាក្នុងតំបន់ ដែលជាការកសាងហេដ្ឋារចនាសម្ព័ន្ធ។ លោក Justin Wood មានប្រសាសន៍បន្តថា ក្រៅពីពិធីបើកវេទិកាដែលធ្វើឡើងដោយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គ ទាំងប្រាំ យើងមានកិច្ចប្រជុំនិងកិច្ចពិភាក្សានានា ដើម្បីជម្រុញពាណិជ្ជកម្មទៅវិញទៅមក និងការពិនិត្យមើលអំពី អនា គត នៃផ្នែកផលិតកម្មក្នុងតំបន់។ លោក Justin Wood មានប្រសាសន៍បន្តថា នៅក្នុងពិធីបិទយើងនិងពិនិត្យមើល នៃបដិវត្តន៍ឧស្សាហកម្មលើកទី៤ សម្រាប់តំបន់មេគង្គ។

លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម មានប្រសាសន៍ថា តំបន់មេគង្គសព្វថ្ងៃនេះគឺជាតំបន់មួយ ដែលមានកំណើននិងការពង្រីកនូវទំហំពាណិជ្ជកម្មដ៏ធំមួយ នៅក្នុងតំបន់អាស៊ី ដែលទាំងអស់នោះគឺបានមកពីការ ចូលរួមចំណែករបស់តំបន់អាស៊ាន និងអាស៊ីទាំងមូល។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា តាមរបាយការណ៍របស់ IMF បានបង្ហាញឲ្យឃើញថា តំបន់មេគង្គគឺមានប្រទេស៥ដែលមានសេដ្ឋកិច្ចជឿនលឿនបំផុត របស់ ពិ ភពលោកនៅឆ្នាំ២០១៥ ក្នុងចំណោមនោះកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ារ មានកំណើនប្រមាណ៧% ហើយប្រទេសថៃកំពុងតែស្តារឡើងវិញ។
លោកបញ្ជាក់បន្ថែមថា តំបន់មេគង្គគឺជាតំបន់ដ៏មានសារៈសំខាន់មួយក្នុងតំបន់អាស៊ី ដែលមានប្រជាជនរស់នៅប្រមាណ២៤០លាននាក់ និង GDP រួមគ្នាជាង៦៦០ពាន់ពាន់លានដុល្លាអាមេរិក។ ការកើតឡើងនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន កាលពីចុងឆ្នាំ២០១៥ ជាមួយនិងការបើករបៀង នៃកិច្ចអភិវឌ្ឍ បានបើកឱកាសសម្រាប់ការអភិវឌ្ឍផ្នែកធុរកិច្ច និងការវិនិយោគ។ លោកក៏បានគូស បញ្ជាក់ដែរថា យ៉ាងណាក៏ដោយតំបន់មេគង្គបានជួបប្រទះនូវបញ្ហាជាច្រើន ក្នុងគម្លាតអភិវឌ្ឍនៃតំបន់មេគង្គនិងអា ស៊ានស្ថិតនៅចម្ងាយផ្លូវដ៏វែងនៅឡើយ តាមរយៈនេះវៀតណាមសូមស្នើឲ្យមាននូវការពិភាក្សាគ្នាជាកញ្ចប់ ពិសេស ការជំរុញដៃគូផ្នែកឯកជន ដើម្បីរកឱកាសវិនិយោគសម្រាប់ផលប្រយោជន៍ទាំងអស់គ្នា។

លោកបានធ្វើការចែករំលែក នូវបទពិសោធន៍មួយចំនួនក្នុងធ្វើសហមារណកម្មសេដ្ឋកិច្ច និងការផ្សារភ្ជាប់ជាអាទិភាព សម្រាប់បណ្តាប្រទេសមេគង្គជាមួយនិងដៃគូ នៅក្រៅតំបន់និងក្នុងតំបន់ ដើម្បីបន្តផ្តល់អាទិភាព និងការផ្សារភ្ជាប់គ្នា ក្នុងការដឹកជញ្ជូន តាមរបៀងសេដ្ឋកិច្ចអនុតំបន់ដូចជារបៀងខាងកើតខាងលិច ជើងត្បូង និងខាងត្បូង។

ដូចគ្នានិងឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម លោក អ៊ូ ធិន ច ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានប្រសាសន៍ថា តំបន់ទន្លេមេគង្គគឺជាទន្លេពិតប្រាកដដែលឆ្លងកាត់តំបន់មានការផ្លាស់ប្តូរសេដ្ឋកិច្ច និង សង្គមយ៉ាងលឿន។ ជាប្រជាពលរដ្ឋមីយ៉ាន់ម៉ារប្រមាណ៦០លាននាក់ បានរស់នៅផ្សារភ្ជាប់និងប្រកបរបរនេសាទ នៅតាមដងទន្លេមេគង្គដែលជាទន្លេមានសក្តានុពលសម្រាប់ការអភិវឌ្ឍ ដូចជាការផលិតថាមពលអ្គិសនី ការពង្រីកប្រ ពលវប្បកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ លោកប្រធានាធិបតីមានប្រសាសន៍បន្តថា ប្រទេសមេគង្គបានធ្វើការកែទម្រង់យ៉ាងលឿន និងទទួលបាននូវផលប្រយោជន៍ជាច្រើននៃ ការកែទម្រង់តាមរយៈការវិនិយោគលើវិស័យជាអាទិភាពជាច្រើន។ លោកក៏បានសំដែងនូវការព្រួយបារព្វចំពោះ ការប្រឈមជាច្រើន ដែលទាក់ទិនទៅនិងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការកែលំអជំនាញ ការកសាងសមត្ថភាព ការបង្កើនសមត្ថភាពប្រកួតប្រជែង ការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងចំណោមប្រទេសមេគង្គ។ ប្រធានាធិបតីមានប្រសាសន៍បន្តថា បញ្ហាប្រឈមមួយទៀតគឺការធានាថា យើងត្រូវតែប្រើប្រាស់ទន្លេមេគង្គដើម្បីផ្តល់ផល ប្រយោជន៍ពីគ្នាទៅវិញទៅមក ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពទាំងអស់គ្នា។ ឯកឧត្តមប្រធានាធិបតីក៏ បានផ្តល់នូវទស្សនទានមួយចំនួន ទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ ដើម្បីធ្វើការពិភាក្សាគ្នាឲ្យកាន់តែទូលំទូលាយថែមទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងសុន្ទរក ថា គន្លឹៈទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គនេះ។ ដោយឡែកនាយករដ្ឋមន្រ្តីឡាវ និងឧបនាយករដ្ឋមន្រ្តីថៃ បានលើក ឡើងពីចំណុចវិជ្ជមានមួយចំនួនដែលប្រទេសថៃ និងប្រទេសឡាវ ដែលអាចនិងចូលរួមជាមួយនិងបណ្តាប្រទេសក្នុង តំបន់មេគង្គ ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍតំបន់មេគង្គប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍រួមសំរាប់ ប្រទេសនិងប្រជាជនក្នុងតំបន់មេគង្គ ប្រើប្រាស់នូវធនធាននិងសក្តានុពលប្រកបដោយភាពវ័យឆ្លាត។ ជាមួយគ្នានេះ មេដឹកនាំនៃប្រទេសឡាវ និងប្រទេសថៃ ក៏បានផ្តល់នូវបទពិសោធន៍មួយចំនួន ដល់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពី តំបន់មេគង្គ ពិសេសការចូលរួមចំណែករបស់ប្រទេសឡាវ និងប្រទេសថៃ ក្នុងជំរុញកំណើនសេដ្ឋកិច្ចសម្រាប់បណ្តា ប្រទេសមេគង្គ និងបណ្តាប្រទេសក្នុងតំបន់ដែលមានភាពប្រឡាក់ក្រឡាគ្នា។

បន្ទាប់ពីការថ្លែងដោយមេដឹកនាំនៃប្រទេសទាំងប្រាំ កម្ពុជា ឡាវ មីយ៉ាន់ម៉ារ ថៃ និងវៀតណាមរួមមក មេដឹកនាំទាំងអស់ បានធ្វើការឆ្លើយតបនូវសំណួរមួយចំនួនដែលវេទិកាសេដ្ឋកិច្ចពិភពលោក បានផ្តល់ជូនមេដឹកនាំនៃប្រ ទេសមេគង្គធ្វើការបកស្រាយ ក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការបកស្រាយ ហើយមេដឹកនាំនៃប្រទេសមេគង្គ បានសំដែងនូវការវាយតម្លៃខ្ពស់ ចំពោះវេទិកាដ៏មានសារៈសំខាន់នេះ ដែលបាន ចូលរួមចំណែកយ៉ាងសកម្មដល់ការជំរុញកំណើនសេដ្ឋកិច្ច សម្រាប់បណ្តាប្រទេសទាំងអស់ ក្នុងតំបន់មេគង្គ៕

photo_2016-10-25_20-36-36photo_2016-10-25_20-36-39photo_2016-10-25_20-36-41photo_2016-10-25_20-36-43photo_2016-10-25_20-36-45photo_2016-10-25_20-36-47

មតិយោបល់