ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង សុំទោសចំំពោះការបែកធ្លាយរឿងអាស្រូវពុករលួយក្នុងសុន្ទរកថាប្រធានាធិបតី

សេអ៊ូលៈ ប្រធានាធិបតីកូរ៉េខាងត្បូង ផាក គុនហេ នៅថ្ងៃអង្គារនេះ បាននិយាយសុំទោសចំពោះប្រជាជាតិលោកស្រី ជុំវិញការបែកធ្លាយសុន្ទរកថារបស់ប្រធានាធិបតី ពាក់ព័ន្ធនឹងការកើនឡើងអំពើពុករលួយ។

យោងតាមសារព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា លោកស្រីពិតជាសុំទោសចំពោះប្រជាជនលោកស្រីថា «ដោយមិនបានគិតពីហេតុផលដែលពាក់ព័ន្ធ ខ្ញុំពិតជាមានការសោកស្តាយចំពោះរឿងអាស្រូវនេះ ដែលបណ្តាលឲ្យប្រជាជាតិមានការព្រួយបារម្ភ»។

សូមជំរាបផងដែរថា ការសុំទោសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គុនហេ គឺបន្ទាប់ពីទូរទស្សន៍ក្នុងស្រុកមួយ ឈ្មោះ JTBC បានផ្សាយថា លោកស្រី Choi Soon-sil ដែលជាមនុស្សជំនិតរបស់លោកស្រី ផាក គុនហេ គឺបានទទួលសុន្ទរកថារបស់ប្រធានាធិបតីជាច្រើន ក្នុងនោះមានទាំងសុន្ទរកថា បោះឆ្នោតរបស់លោកស្រី ផាក ផងដែរ មុនពេលដែលបញ្ជូនទៅកាន់ប្រធានាធិបតី៕

aen20161025008553315_01_i

មតិយោបល់