ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី នឹងតាមដានក្រុមសកម្មប្រយុទ្ធរាប់សិបនាក់ដែលចូលប្រទេសវិញ ក្រោយចូលរួមជាមួយពួក IS នៅអ៊ីរ៉ាក់

ហ្សាការតាៈ ទីភ្នាក់ងារប្រឆាំងអំពើភេរវកម្មឥណ្ឌូនេស៊ី ហៅកាត់ថា BNPT នឹងយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតទៅលើក្រុមសកម្មប្រយុទ្ធច្រើនជាង ៥០នាក់ ដែលបានត្រឡប់ចូលមកស្រុកវិញ បន្ទាប់ពីពួកទាំងនោះបានចូលរួមសកម្មភាពជាមួយក្រុមភេរវជនសកលលោក ឬក្រុមឧទ្ទាម IS នៅទីក្រុង ម៉ូស៊ុល ប្រទេស អ៉ីរ៉ាក់។ នេះបើតាមមន្រ្តីជាន់ខ្ពស់ឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃសុក្រនេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Suhardi Alius ប្រធានទីភ្នាក់ងាប្រឆាំងភេរវកម្មឥណ្ឌូនេស៊ីថា ការត្រឡប់មកវិញរបស់ពួកទាំងនោះ គឺបានបង្កើនការព្រួយបារម្ភជុំវិញភាពដែលអាចទៅរួចនៃការរីករាលដាលមូលវិវដ្ដនិយមចំពោះសហគមន៍ និងការជ្រើសរើសក្រុមសកម្មប្រយុទ្ធបន្ថែមទៀត។

លោក Suhardi Alius បាននិយាយថា ទីភ្នាក់ងារនេះនឹងត្រួតពិនិត្យឲ្យបានល្អិតល្អន់ ចំពោះចលនារបស់ពួកសកម្មប្រយុទ្ធ ISនេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានកំណត់គោលដៅញឹកញាប់ដោយការវាយប្រហារដោយភេរវករនៅទូទាំងពិភពលោក៕

iraq_unrest_ebag08_40170747

មតិយោបល់