អាមេរិក: ស្ត្រីជនជាតិអាមេរិកមួយ ដែលបានវះកាត់យកទារកចេញពីក្នុងស្បូន របស់ស្ត្រីម្នាក់ទៀត បណ្តាលឲ្យស្លាប់ទាំងម្តាយទាំងកូននោះ ត្រូវបានតុលាការអាមេរិក សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១០០ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១៦។
ឧក្រិដ្ឋកម្មដែលធ្វើឲ្យមានការតក់ស្លុតខ្លាំង ក្នុងសង្គមអាមេរិកទាំងមូលនោះ ត្រូវបានលាតត្រដាង កាលពីខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ ហើយក្នុងនោះនាង Dynel Lane វ័យ ៣៥ឆ្នាំ បានទទួលការចោទប្រកាន់លើ ៧ករណីក្នុងពេលតែមួយ ក្នុងនោះក៏មានទាំងការប៉ុនប៉ង ធ្វើឃាត ដល់ស្ត្រីមានផ្ទៃពោះដែលទន់ខ្សោយនោះផងដែរ។
ក្រោយពីការពិនិត្យ និង ស្វែងយល់សាច់រឿងនោះតុលាការបានសម្រេច ចោទប្រកាន់តែពីរករណីប៉ុណ្ណោះ ប្រឆាំងនឹង Lane គឺការសម្លាប់ទារកក្នុងផ្ទៃ និង ធ្វើឃាតស្ត្រីមានផ្ទៃពោះ ដែលមានវ័យ ២៧ឆ្នាំនោះ រួចហើយក៏បានលួចយកគត៌ ទៅបាត់ថែមទៀត។
គួរបញ្ជាក់ថានាង Lane កាលពីខែមីនា ឆ្នាំ២០១៥ បានចូលទៅក្នុងផ្ទះរបស់ជនរង្គ្រោះឈ្មោះ Wilkins វ័យ ២៧ឆ្នាំ រួចក៏បានប្រើប្រាស់វិធីសាហាវព្រៃផ្សៃ ក្នុងការវះយកគត៌ពីក្នុងផ្ទៃរបស់ស្ត្រី នោះ ស្របពេលដែលប្តីរបស់នាងមិននៅ ដែលគេអះអាងថា ជនរងគ្រោះ និង ជនបង្កគឺជាអ្នកដែលធ្លាប់ស្គាល់គ្នាពីមុនមក៕
មតិយោបល់