ព័ត៌មានជាតិ

ពិធីចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់បណ្តោះអាសន្នចំនួន ៣៨៤គ្រួសារ

កណ្តាល: នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ០៨:០០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះធំសរុប ១៥ នាក់ ចូលរួមការពារ និងរៀបចំសណ្តាប់ធ្នាប់ក្នុងពិធី ចុះចែកទឹកស្អាតជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់បណ្តោះអាសន្នចំនួន ៣៨៤គ្រួសារ និងរៀបចំតទុយោទឹកស្អាតជូនប្រជាពលរដ្ឋយកប្រើប្រាស់ប្រវែង១,២០០ម៉ែត្រ ដោយប្រើប្រាស់ទុយោទំហំ៥៥មីលីម៉ែត្រ ” ស្ថិតនៅក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ។

កម្មវិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអភិបាល នៃគណ:អភិបាលស្រុកកោះធំ ដំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម ឫទ្ធី, លោកអភិបាលរងស្រុក, លោកមេឃុំកំពង់កុង, យុវជនកាកបាទក្រហម និងកាយារិទ្ធិនិងសហការី មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ០៣ និងសប្បុរជន ។
ក្នុងឱកានោះផងដែរ ក៏ពាំនាំមកជាមួយនូវអំណោយមានដូចជា
ទឹកសុទ្ធ ចំនួន៣៧០យួរ, ទឹកស្អាតច្រកក្នុងមីដុង, ចំណុះ៣០លីត្រ ចំនួន៤០០មីដុង ស្មើនឹង១,២០០លីត្រ៕
wa2

water

water1

មតិយោបល់