ព័ត៌មានអន្តរជាតិ

រថយន្តក្រុង បុកគ្នាជាមួយរថភ្លើងនៅរុស្ស៊ី ផ្ដាច់ជីវិតមនុស្សអស់ ១៩ នាក់

រុស្ស៊ីៈ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី នៅថ្ងៃសុក្រនេះ បាននិយាយថា រថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿង បានបុកគ្នាជាមួយរថភ្លើង បណ្ដាលឲ្យស្លាប់មនុស្ស ១៩ នាក់ ដែលហេតុការណ៍នេះ បានកើតឡើងនៅតំបន់វ៉្លាឌីមៀរ ភាគខាងកើតទីក្រុងមូស្គូ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧។

យោងតាមការិយាល័យសារព័ត៌មានផ្លូវដែកទីក្រុងម៉ូស្គូ បានឲ្យដឹងថា រថយន្ដក្រុងនេះ បានឆ្លងកាត់ផ្លូវដែកមួយ ជិតស្ថានីយ៍រថភ្លើង Pokrov នៅវេលាម៉ោង ៣ និ៣៩ នាទីព្រឹក ដែលនៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហមនោះ ម៉ាស៊ីនរថយន្ត ក៏បានជាប់គាំង ជាហេតុបង្កឲ្យមានការបុកជាមួយគ្នារថភ្លើង។

មកទល់ពេលនេះ អ្នកដំណើរដែលរងរបួសជាច្រើននាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលការស៊ើបអង្កេត កំពុងធ្វើទ្បើងផងដែរនៅកន្លែងកើតហេតុ៕

មតិយោបល់