ស៊ីអិនអិនៈ នាវាចម្បាំងអាម៉េរិក បានស្ទាក់ចាប់កប៉ាល់០៥គ្រឿង ដែលដឹកសព្វាវុធទៅឲ្យក្រុមឧទ្ទាម ហ៊ួធី នៅក្នុងប្រទេស យេម៉ែន ពីប្រទេស អ៉ីរ៉ង់ កាលពីមួយឆ្នាំកន្លះមុន។ នេះបើតាមការឲ្យដឹងរបស់លោក ឧត្តមនាវីទោអាមេរិក Kevin Donegan ដែលទទួលបន្ទុកក្នុងការប្រតិបត្ដិការកងទ័ពជើងទឹកអាមេរិកនៅក្នុងមជ្ឈឹមខាងកើត។
យោងតាមសារព័ត៌មាន ស៊ីអិនអិន ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Donegan ថា ប្រតិបត្តិការស្ទាក់ដំបូង បានធ្វើឡើងកាលពីខែមេសា ឆ្នាំ២០១៥ ហើយបន្ទាប់មកទៀត នាវាចម្បាំងអាម៉េរិក បានកប៉ាល់ដឹកសព្វាវុធចំនួន ០៤គ្រឿងបន្ថែមទៀត។
លោកបន្ថែមថា កប៉ាល់ទាំងនោះដឹកសព្វាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់មានដូចជា កាំភ្លើងស្វ័យប្រវត្តិ AK-47, កាភ្លើងសម្រាប់លបបាញ់ ឬស្នីបភ័រ ព្រមទាំងមីស៊ីលប្រឆាំងរថក្រោះ។ កងកម្លាំងជើងទឹកអាម៉េរិកសន្មតថា ការដឹកសព្វាវុធទាំងនោះ គឺធ្វើដំណើរចេញពីមូលដ្ឋាននៅប្រទេស អ៉ីរ៉ង់ តាមរយៈការពិនិត្យទៅលើទិន្នន័យពីប្រព័ន្ធភូមិសាស្រ្ត GPS នៅលើនាវាទាំងនោះ និងចម្លើយសារភាពរបស់ពួកនាវិក៕

មតិយោបល់