ញូដេលីៈ ប៉ូលិសបាននិយាយថា តូបលក់ដូរប្រហែល ២០០តូប និងរថយន្តចំនួន ៤០គ្រឿង ត្រូវឆេះខ្ទិចខ្ទី នៅក្នុងហេតុការណ៍អគ្គីភ័យឆេះផ្សារលក់កាំជ្រួចមួយ នៅរដ្ឋ មហាសាស្រ្តា ប្រទេស ឥណ្ឌា។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងថា អគ្គិភ័យនេះបានកើតឡើងនៅទីក្រុង Aurangabad រដ្ឋ មហាសាស្រ្តា ដែលមានចម្ងាយប្រហែល ៣៣៤គីឡូម៉ែត្រភាគឦសានរដ្ឋធានី ម៉ុមបៃ ហើយនៅក្នុងឧបតិហេតុនោះ មិនបណ្តាលឲ្យនរណាម្នាក់ស្លាប់បាត់បង់ជីវិតនោះឡើយ។
មន្រ្តីឥណ្ឌាបាននិយាយថា «ថ្ងៃនេះមានតូបលក់ដូរប្រហែល ២០០តូប និងរថយន្តប្រហែល ៤០គ្រឿងបានឆេះ នៅផ្សារលក់កាំជ្រួចដ៏ធំជាងគេងមួយ នៃទីក្រុង Aurangabad ។ អគ្គិភ័យនេះបានកើតឡើងនៅតូបលក់កាំជ្រួចមួយ ហើយភ្លាមៗនោះក៏បានរាលដាល់ទៅដល់តូបផ្សេងទៀត»៕

មតិយោបល់