ព័ត៌មានកីឡា

សមាជិកណាហ្គាវ៉ើល៣នាក់ ផ្លាស់មកចូលរួមជាមួយបឹងកេតអង្គរ

សមាជិកណាហ្គាវ៉ើល៣នាក់ បានចាកចេញមករួមរស់ជាមួយក្លឹបបឹងកេតអង្គរហើយ ក្រោយបញ្ចប់កុងត្រាជាមួយក្លឹបចាស់ និងត្រៀមខ្លួនជួយក្លឹបថ្មីប្រជែងក្នុងលីគកំពូលកម្ពុជារដូវកាល២០១៧ខាងមុខ។

តាមការបញ្ជាក់របស់លោក ប្រាក់ សុវណ្ណរ៉ា កីឡាករទាំង៣ដែលមកចូលរួមជាមួយក្លឹបមានប្រភពពីខេត្តកំពង់ចាមមាន ខ្សែកាពារ ស៊ុន សុវណ្ណរឹទ្ធី ខ្សែបម្រើស្លាប សេត រូស៊ីប និង ខ្សែប្រយុទ្ធ សុខ ផេង។

feature-naga-3

បច្ចុប្បន្នបឹងកេតអង្គរមានកីឡាករចំណូលថ្មី៤នាក់ហើយមកពង្រឹងក្រុមបន្ថែម ដើម្បីត្រៀមខ្លួនការពារតំណែងជើងឯកនៅរដូវកាលក្រោយ។

 

មតិយោបល់