ព័ត៌មានអន្តរជាតិ

ស្លាប់មនុស្សយ៉ាងតិច ១៨ នាក់ នៅក្នុងអគ្គិសនីឆេះអគារកម្ពស់បីជាន់ នៅចិន ខណៈសង្ស័យមានអ្នកលួចដុត

ចិនៈ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា អគ្គិភ័យមួយបានឆាបឆេះ ក្នុងបន្ទប់ខារ៉ាអូខេមួយ ស្ថិតនៅភាគខាងត្បូងប្រទេសចិន ដោយបានសម្លាប់មនុស្ស ១៨នាក់ និង ៥នាក់ទៀតរងរបួស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ១ ទៀបភ្លឺ នៅអគារកម្ពស់បីជាន់ ក្នុងទីក្រុង Qingyuan របស់ខេត្តក្វាងទុង។

ករណីនេះប៉ូលិស បានឲ្យដឹងថា ការស៊ើបអង្កេតបឋម បានរកឃើញថា ហេតុការណ៍នេះ មានជាប់ពាក់ព័ន្ធនឹងបទល្មើស ដោយសង្ស័យថា មានអ្នកលួចដុត៕

មតិយោបល់