ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្បួនដង្ហែរសព បានផុសឡើង កណ្តាលក្រុងភ្នំពេញ ខណៈមនុស្សរាប់ម៉ឺននាក់ មិនមែនជាសាច់ញាតិ បានចូលរួមជូនដំណើរ គ្រាចុងក្រោយ

ភ្នំពេញៈ ការដង្ហែរសពរបស់មន្ត្រីសមត្ថកិច្ចម្នាក់ ដែលបានពលីជីវិត ក្នុងការបង្ក្រាប ករណីគ្រឿងញៀន ដ៏ធំមួយ នៅក្រុងភ្នំពេញ ដែលមានមនុស្សម្នា រាប់ម៉ឺននាក់ បានចូលរួមដង្ហែរ រំលែកទុក្ខ និងជូនដំណើរគ្រាចុងក្រោយ ត្រូវបានគេចាត់ទុកថា ជាលើកដំបូង និងមិនធ្លាប់មានពីមុនមក។

នៅវេលារសៀលនេះ សពលោកវរសេនីយ៍ឯក ទៀន ករុណា កំពុងរំកិលខ្លួនម្តងបន្តិចៗ ចេញពីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានានីភ្នំពេញ ដោយមានការរៀបចំ យ៉ាងល្អឥតខ្ចោះ។
ក្បួនដង្ហែរសព ដ៏វែងអន្លាយ ត្រូវបានគេរៀបចំជាផែនលំដាប់លំដោយ ដោយមានការអម ពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ រាប់រយនាក់ ប្រដាប់ដោយឯកសណ្ឋាន និងមានកាន់កម្រងផ្កាគ្រប់ដៃ ផងដែរ ក្រៅពីនេះ ក៏មានសាច់ញាតិ នៃសព និងប្រជាពលរដ្ឋ រាប់ម៉ឺននាក់ ចូលរួមដង្ហែរ ផងដែរ។

នៅប្រជាពលរដ្ឋ រាប់ម៉ឺននាក់ទៀត បានឈរអមសងខាងផ្លូវ ដោយទឹកមុខក្រៀមក្រំ អាណិតអាស៊ូ ដល់សពលោក ទៀន កុរណា ដោយមានអ្នកខ្លះ រួមនឹងក្រុមហ៊ុន បានចូលរួមចំណែកជា ទឹកសុទ្ធ ជានុំចំណី សម្រាប់ចែកជូនដល់អ្នកចូលរួមដង្ហែរ រាបម៉ឺននាក់ ផងដែរ។ ក្បួនដង្ហែរសពលោក ទៀន ករុណា បានលាតសន្ធឹងដាច់កន្ទុយភ្នែក នៅលើដងមហាវិថី ព្រះមុន្នីរេត តាំងពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រហូតមកដល់ឈាបនដ្ឋាន វត្តនន់មុន្នី ហៅវត្តស្ទឹងមានជ័យ។ ជាទូទៅ គេសង្កេតឃើញ ក្រៅពីក្រុមគ្រួសារ និងសាច់ញាតិ នៃសព មានអ្នកចូលរួម ស្ទើតែទាំងអស់ បានបង្ហូរទឹកភ្នែក និងទឹកមុខក្រៀមក្រំ ក្រោមស្នូរភ្លេងខ្លងខែក។

មកដល់វេលានេះ ក្បួនសព បានរំកិលមកដល់ឈាបនដ្ឋាន វត្តនន់មុន្នីហើយ ក្នុងនោះក៏មានមហាជនយ៉ាងច្រើនកុះករ នៅរងចាំជូនដំណើរ ជាលើកចុងក្រោយ ដល់សពលោក ទៀន ករុណា ឲ្យទៅកាន់បរលោក ខាងមុខ។ នៅក្នុងពិធីនោះ គេសង្កេតឃើញ លោកឧត្តមសេនីយ៍ រ័ត្ន ស៊្រាង មេបញ្ជារង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជធានីភ្នំពេញ និងមន្ត្រីអ្នកមុខអ្នកការ ជាច្រើននាក់ទៀត។ ប្រជាពលរដ្ឋ ដែលបានចូលរួម ក្នុងពិធីដង្ហែរសពនោះដែរ ចាត់ទុកលោក ទៀន ករុណា ជាវីរបុរស ជាជនក្លាហាន ជួយដល់សង្គម រហូតធ្វើឲ្យលោក បាត់បង់ជីវិត ក្នុងប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន ដ៏ធំ។

នៅពេលបន្តិចទៀតនេះ លោកឧត្តមសេនីយ៍ រ័ត្ន ស៊្រាង មេបញ្ជាការ កងរាជអាវុធរាជធានីភ្នំពេញ និងប្រទានភ្លើងបូជា ជាកិច្ចបច្ឆាមរណដល់សពលោក ទៀន ករុណា បន្ទាប់ពីសាច់ញាតិ នៃសព បានអានវិយោគកថា រួច។ នៅទីតម្កល់សព លើឈាបនដ្ឋាននោះ គេឃើញមានកម្រងផ្កាកាន់ទុក ជាច្រើន បានដាក់ព័ន្ធជុំវិញផងដែរ។ ជាទិដ្ឋភាពទូទៅ មានសប្បុរសជន ជាច្រើន បានធ្វើជាអំណោយជា ទឹកសុទ្ធ មី នំប៉័ង ជូនដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមក្នុងពិធីនោះ និងមានរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន ជាច្រើនគ្រឿង ត្រៀមចាំជួយសង្គ្រោះបងប្អូន ដែលមានបញ្ហាសុខភាពជាយថាហេតុ នៅក្នុងគ្រានោះផងដែរ៕

photo_2016-04-30_14-19-47 photo_2016-04-30_14-19-55 photo_2016-04-30_14-19-58 photo_2016-04-30_14-20-00 photo_2016-04-30_14-20-06 photo_2016-04-30_14-20-09 photo_2016-04-30_14-20-12 photo_2016-04-30_14-20-14 photo_2016-04-30_14-20-19 photo_2016-04-30_14-20-21 photo_2016-04-30_14-20-25 photo_2016-04-30_14-20-30 photo_2016-04-30_14-20-37 photo_2016-04-30_14-20-41 photo_2016-04-30_14-20-44 photo_2016-04-30_14-20-51 photo_2016-04-30_14-20-56 photo_2016-04-30_14-21-05 photo_2016-04-30_14-21-08 photo_2016-04-30_14-21-11 photo_2016-04-30_14-21-15 photo_2016-04-30_14-21-28 photo_2016-04-30_14-21-31 photo_2016-04-30_14-21-42 photo_2016-04-30_14-21-54 photo_2016-04-30_14-22-03 photo_2016-04-30_14-22-22 photo_2016-04-30_14-22-26 photo_2016-04-30_14-22-29 photo_2016-04-30_14-22-32 photo_2016-04-30_14-22-37 photo_2016-04-30_14-22-41 photo_2016-04-30_14-22-46 photo_2016-04-30_14-23-12 photo_2016-04-30_14-23-32 photo_2016-04-30_14-23-35 photo_2016-04-30_14-23-41 photo_2016-04-30_14-23-46 photo_2016-04-30_14-23-49 photo_2016-04-30_14-24-00 photo_2016-04-30_14-24-03 photo_2016-04-30_14-24-06 photo_2016-04-30_14-24-09 photo_2016-04-30_14-24-14 photo_2016-04-30_14-24-18 photo_2016-04-30_14-24-28 photo_2016-04-30_14-24-31 photo_2016-04-30_14-24-37 photo_2016-04-30_14-24-49 photo_2016-04-30_14-24-59 photo_2016-04-30_14-25-03 photo_2016-04-30_14-25-07 photo_2016-04-30_14-25-12 photo_2016-04-30_14-25-19 photo_2016-04-30_14-25-25 photo_2016-04-30_14-25-29 photo_2016-04-30_14-25-34 photo_2016-04-30_14-25-41 photo_2016-04-30_14-25-44 photo_2016-04-30_14-26-00 photo_2016-04-30_14-26-04 photo_2016-04-30_14-26-09 photo_2016-04-30_14-26-25 photo_2016-04-30_14-26-32 photo_2016-04-30_14-26-39 photo_2016-04-30_14-26-47 photo_2016-04-30_14-26-54 photo_2016-04-30_14-27-00 photo_2016-04-30_14-27-04 photo_2016-04-30_14-27-09 photo_2016-04-30_14-27-14 photo_2016-04-30_14-27-22 photo_2016-04-30_14-27-27 photo_2016-04-30_14-27-31 photo_2016-04-30_14-27-35 photo_2016-04-30_14-27-43 photo_2016-04-30_14-27-47 photo_2016-04-30_14-27-51 photo_2016-04-30_14-27-54 photo_2016-04-30_14-40-33 photo_2016-04-30_14-40-35 photo_2016-04-30_14-40-39 photo_2016-04-30_14-40-42 photo_2016-04-30_14-40-45 photo_2016-04-30_14-40-48 photo_2016-04-30_14-40-52 photo_2016-04-30_14-41-02 photo_2016-04-30_14-41-10 photo_2016-04-30_14-41-13 photo_2016-04-30_14-41-16 photo_2016-04-30_14-41-19 photo_2016-04-30_14-41-23 photo_2016-04-30_14-41-28 photo_2016-04-30_14-41-31 photo_2016-04-30_14-41-39 photo_2016-04-30_14-41-43 photo_2016-04-30_14-41-52 photo_2016-04-30_14-41-56

មតិយោបល់