ថៃៈ ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោងនៅខេត្ត Samut Prakan ខេត្ត Nonthaburi និងខេត្ត Nakhon Pathom ចាប់តាំងពីថ្ងៃចន្ទ បានបង្កឲ្យលិចផ្លូវសេដ្ឋកិច្ចចំនួន៣ ដែលធ្វើឲ្យមានបញ្ហាដល់ដឹកជញ្ចូន។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
លំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងខេត្ត Nonthaburi ត្រូវបានជន់លិច នៅក្រោមទឹកប្រមាណជា៣០ទៅ៤០សង់ទីម៉ែត្រ។
កងកម្លាំងចម្រុះខេត្ត បានយករថយន្តដឹកអ្នកប្រជាពលរដ្ឋជម្លៀសចេញពីលំនៅដ្ឋាន ដែលត្រូវជំនន់ទឹកភ្លៀងជនលិច។
លោក Ekaphan Kuptawat, អភិបាលខេត្ត Nakhon Pathom បានឱ្យដឹងថា ម៉ាស៊ីនបូមទឹកត្រូវបានដំឡើងនៅក្នុងតំបន់ទំនាបនានា បន្ទាប់ពីមានការព្រមានពីក្រសួងឧតុនិយម។ លោកជឿថា ទឹកជំនន់នឹងត្រូវបានបូមចេញពីទីក្រុងនេះ ក្នុងរយៈពេលពីទៅបីម៉ោងប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រទេសថៃជាប្រទេស ដែលមានសន្ថានដីទាបជាងនីវូទឹកសមុទ្រ ងាយនឹង រងគ្រោះទឹកជំនន់បំផុត៕
មតិយោបល់